ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកឧត្តម ឃួង ស្រេង បង្ហាញពីភាពរីកចម្រើន និងសមិទ្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ

ឯកឧត្តម ឃួង ស្រេង បង្ហាញពីភាពរីកចម្រើន និងសមិទ្ធរបស់រដ្ឋបាលរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញនូវអ្វីដែលភាពរីកចម្រើន និងសមិទ្ធផលរបស់រដ្ឋបាលរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ឆ្នាំ២០១៩កន្លងទៅ គឺជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលធំៗ ថ្មីៗជាច្រើនជូនជាតិមាតុភូមិ ទោះបីស្ថានភាពសេដ្ឋកិច្ច-សង្គម បានទទួលរងនូវឥទ្ធិពលអវិជ្ជមានខ្លះៗ ពីសភាពការណ៍សកល និងក្នុងតំបន់ដែលមានការវិវឌ្ឍកាន់តែស្មុគស្មាញ ដោយសារការប្រកួតប្រជែងដណ្ដើមប្រៀបលើភូមិសាស្ត្រនយោបាយ, សង្គ្រាមពាណិជ្ជកម្ម, សង្គ្រាមបច្ចេកវិទ្យា, បញ្ហាគ្រឿងញៀន និងការផ្ទុះឡើងនូវវីរុស COVID-19 កាលពីចុងខែធ្នូ ឆ្នាំ២០១៩ យ៉ាងណាក្ដី។

បើតាមការលើកឡើងរបស់ លោក ឃួង សេ្រង ក្រោមដំបូល នៃសន្តិភាពរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភាពល្អប្រសើរជាបណ្ដើរៗ ហើយគម្រោងអភិវឌ្ឍន៍ជាច្រើន ទាំងផ្នែករដ្ឋ និងផ្នែកឯកជន បាននឹងកំពុងដំណើរការយ៉ាងសស្រាក់សស្រាំនៅរាជធានីភ្នំពេញ ក្នុងនោះ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសំណង់សិល្បៈការ ដែលយើងសម្រេចបាន រួមមាន៖

*មហាវិថី, វិថី និងផ្លូវថ្នល់ ដែលបានស្ថាបនាថ្មី និងពង្រីកបន្ថែមមានចំនួន ៣៨ខ្សែ មានប្រវែងសរុបប្រមាណ ៥៨០គីឡូម៉ែត្រ លើប្រវែងផ្លូវសរុប ១,៨៨៣គីឡូម៉ែត្រ

*ស្ពានអាកាសមានចំនួន ៦កន្លែង, ផ្លូវក្រោមដី ២កន្លែង ស្ពានបេតុងស្ថាបនាថ្មីចំនួន ១៣កន្លែង និងផ្លូវអាកាសថ្មើរជើង ៥កន្លែង ហើយយើងក៏កំពុងបន្តសាងសង់ ស្ពានអាកាសថ្មើរជើងនេះ ចំនួន២៧កន្លែងបន្ថែមទៀត ក្នុងគោលបំណងកាត់បន្ថយហានិភ័យ នៃការដើរឆ្លងផ្លូវរបស់ប្រជាពលរដ្ឋ និងកាត់បន្ថយ ការកកស្ទះចរាចរណ៍ផងដែរ

*ស្ថានីយ៍បូមទឹកស្ថាបនាថ្មីមានចំនួន ៨កន្លែង, ប្រឡាយបេតុង ៨ខ្សែ, បណ្ដាញលូប្រវែង ៩០០គីឡូម៉ែត្រ និងអណ្ដូងលូគ្រប់ប្រភេទសរុបចំនួន ៥៤,៧៥៦អណ្ដូងលូ

*សួនច្បារសាងសង់ថ្មី និងកែលម្អសោភ័ណភាពឡើងវិញ មានចំនួន១១៣កន្លែង

*សំណង់បុរី និងបណ្ដុំផ្ទះល្វែង មានចំនួន ២៤៤កន្លែង និងអគារខ្ពស់ៗ ចាប់ពីប្រាំជាន់ឡើងទៅមានចំនួន ១,២៩២អគារ

*រោងចក្រវិនិយោគមានចំនួន ៧៥៥រោងចក្រ និងឧស្សាហកម្មធុនតូច-មធ្យម និងសិប្បកម្ម មានចំនួន ៤,៥៥៥មូលដ្ឋាន ដែលកំពុងផ្ដល់ការងារដោយផ្ទាល់ ជូនកម្មករ-និយោជិតប្រមាណ៥២ម៉ឺននាក់ និងផ្ដល់ការងារដោយប្រយោលប្រហែល ១លាននាក់ផ្សេងទៀត។

លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ដោយរក្សាបាន សន្ដិសុខ-សណ្ដាប់ធ្នាប់សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន ៨៣៨/១,០៤៦លើក ថយចុះ ២០៨លើក ស្មើនឹង ២០ភាគ។

ក្នុងនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្រ្កាបបទល្មើសទាំងនេះ សរុបចំនួន ៧៤៩ករណី ស្មើនឹង៨៩,៣៧% នៃចំនួនបទល្មើសរួម ដែលនេះបង្ហាញឲ្យឃើញពីសញ្ញាណវិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើសព្រហ្មទណ្ឌ, សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការ បង្រ្កាបបទល្មើស កាន់តែមានប្រសិទ្ធភាព។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |