ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រដ្ឋបាលខណ្ឌច្បារអំពៅចេញលិខិតអញ្ជើញពលរដ្ឋចុះមកសិក្សាលំអិតនិងដោះស្រាយផលប៉ះពាល់នៅទីតាំងមាត់ច្រាំងទន្លេ


ខណ្ឌច្បារអំពៅ ៖ ប្រជាពលរដ្ឋដែលរស់នៅភូមិ  ក្បាលជ្រោយ និង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានទទួលលិខិតអញ្ជើញពីរដ្ឋបាលខណ្ឌច្បារអំពៅ ឲ្យមកជួបជុំគ្នានៅមាត់ច្រាំងទន្លេ ដើម្បីដោះស្រាយផលប៉ះពាល់ករណីស្ថាបនាផ្លូវបេតុងមួយខ្សែដែលមានទទឹង ៨ម៉ែត្រ បណ្តោយចាប់ពីភូមិ ក្បាលជ្រោយ ដល់ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង ០៨៖៣០ នាទីព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ។

ជាក់ស្តែងយើងឃើញមានមន្ត្រីភូមិសង្កាត់ និង មន្ត្រីជំនាញរដ្ឋបាលខណ្ឌច្បារអំពៅមួយចំនួនចូលរួម នៅទីតាំងខាងលើ វេលាម៉ោង ០៩៖០០ព្រឹក ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

លោក ហ៊ត គឹមនី  អភិបាលរងខណ្ឌច្បារអំពៅ បានផ្តល់ព័ត៌មានយ៉ាងខ្លីថាក្រុមការងាររបស់លោកចុះមកគ្រាន់តែយករបាយការណ៍ទៅសាលារាជធានីភ្នំពេញអត់មានអីទេ ។

យោងតាមមតិពីពលរដ្ឋដែលរស់នៅភូមិសង្កាត់ខាងលើ ហាក់មិនចុះសម្រុងនិងគ្នាពីការអភិវឌ្ឍន៍ផ្លូវបេតុងមួយខ្សែ ដោយមតិខ្លះគាត់សប្បាយចិត្តរីករាយក្នុងការស្ថាបនាកសាងផ្លូវបេតុងដើម្បីឲ្យ សោភ័ណ្ឌភាព ផ្លូវស្អាតហើយធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ។

តែមតិខ្លះគាត់ហាក់ដូចជាមិនសប្បាយចិត្តក្នុងការកសាងផ្លូវខាងលើនោះទេ ដោយគាត់បានបង្ហាញអារម្មណ៍ក្នុងចិត្តថា ការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ពួកគាត់គឺមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ មិនមានគំនិតអ្វីចង់ទៅរៀរាំងហាមឃាត់ការអភិវឌ្ឍន៍ក្នុងស្រុកភូមិអីទេ

តែសប្បុរសធម៌ខ្លះឆ្លៀតឱកាសគេងចំណេញដោយយកលេសក៍សាងផ្លូវបេតុងជូនពលរដ្ឋធ្វើដំណើរឆ្លងកាត់ដើម្បីបង្ករភាពងាយស្រួល តែផ្ទុយទៅវិញបែជាមានបំណងចង់ចាក់ដីលុបទន្លេសាងសង់ផ្ទះ ឬ ខុនដូ ដើម្បីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នេះអាចនិយាយបានថាបើចង់បានត្រីធំទាល់តែដាក់នុយឲ្យធំដែរទើបបានត្រីសុី។

ប្រជាពលរដ្ឋខាងលើសាទរចំពោះ សប្បុរសធម៌ដែលបានគិតគូខ្វាយខ្វល់ពីសុខទុក្ខនិងមានបំណងចង់ចំណាយថវិការផ្ទាល់ខ្លួនមកអភិវឌ្ឍន៍ផ្លូវបេតុងមួយខ្សែជូនពួកគាត់ ដែលមានទទឹង ០៨ម៉ែត្រ  បណ្តោយចាប់ពីភូមិ ក្បាលជ្រោយ ដល់ភូមិ តាព្រហ្ម តែសំឲ្យអជ្ញាធរដែលពាក់ព័ន្ធជួយពិនិត្យ បង្ហាញប្លង់ និង គម្រោងឲ្យបងប្អូនប្រជាពលរដ្ឋបានឃើញដើម្បីជាទំនុកចិត្តថា សប្បុរសធម៌គឺពិតជាជួយ កសាងអភិវឌ្ឍន៍ផ្លូវដោយចេញពីដួងចិត្តពិតៗដោយមិនមានគំណិតអ្វីលាក់លាម។ អត្ថបទ នាយភ្លុក

Filed in: ព័ត៌មានថ្មី, សន្តិសុខសង្គម

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |