ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

ក្រសួងវប្បធម៌ បន្តស្រាវជ្រាវសម្ភារៈប្រើបា្រស់លក្ខណៈប្រពៃណីខ្មែរ

ក្រសួងវប្បធម៌ បន្តស្រាវជ្រាវសម្ភារៈប្រើបា្រស់លក្ខណៈប្រពៃណីខ្មែរ

ភ្នំពេញ ៖ លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រុមការងារនាយកដ្ឋាន បានចុះសិក្សាស្រាវជ្រាវសម្ភារៈប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលបន្សល់ទុកពីសង្គមដើម រហូតមកដល់បច្ចុប្បន្ន បើទោះបី​ស្ថិត​ក្នុងស្ថានភាពដ៏លំបាក ដែលបង្ករឡើងដោយមេរោគកូវីដ-១៩ ក៏ដោយ​។

លោក ឈឹម សុធី បានឲ្យដឹងទៀតថា គម្រោងសិក្សាស្រាវជ្រាវសម្ភារៈប្រើបា្រស់លក្ខណៈប្រពៃណី​ខ្មែរធ្វើឡើងកាលពីឆ្នាំ២០២០ ក្នុងខេត្តចំនួន៧ខេត្ត និងបន្តរហូតមកដល់សព្វថ្ងៃនេះ។ ព្រោះថា​សម្ភារៈប្រើប្រាស់លក្ខណៈប្រពៃណីខ្មែរ នៅទូទាំងប្រទេសមានច្រើនណាស់ ប៉ុន្តែក្នុង​ដំណើរការ​សិក្សាស្រាវជ្រាវនេះសម្រេចបាន៧០-៨០%ហើយ ក្រៅពីនោះនៅតែតំបន់ឆ្ងាយប៉ុណ្ណោះ ដែល​ក្រុមការងារនាយកដ្ឋានទៅមិនដល់។

លោក ឈឹម សុធី បានបន្ថែមថា សម្ភារៈផ្ទះខ្មែរ គឺនាយកដ្ឋានបានស្រាវជ្រាវបានច្រើនហើយ ច្រើនទំព័រមែនទែនគិតទៅប្រហែលជា៣០០ទំព័រ សរុបទាំងរូបថត និងអត្ថបទខ្លះពន្យល់​អំពី​សម្ភារៈ។ សម្ភារៈនេះ បែងចែកជាច្រើនមុខ មានស្ពាន់ មានប្រាក់ មានឈើ ផ្តៅ លពាក់ វ័រ ឬស្សី គ្រប់សព្វទាំងអស់ឲ្យតែខ្មែរយើងប្រើបា្រស់ និងមានគ្រឿងខ្លះសល់ពីអាណានិគមបារាំង មាន​ម៉ាំងសុង ឆ្នាំងអ៊ុតពីដើមៗ និងរបស់របរនេសាទ មានច្រើនដែរ មានគ្រឿងឆ្បូប គ្រឿងចង្រាប់ ឲ្យតែមានយើងដាក់ចូលទាំងអស់។ ហើយយើងត្រៀមបន្តទៅទៀត​ឲ្យតែឃើញរបស់ណាប្លែក​យើងនឹងថតដាក់បន្តទៀត ព្រោះការឌីហ្សាញមិនទាន់ចប់នោះទេ នឹងក៏មិនទាន់បាន​បោះពុម្ភ​ទេ យើងនឹងបន្តកែសម្រួល….។

ជាចុងក្រោយលោក ឈឹម សុធី បានបញ្ជាក់ទៀតថា សម្ភារៈប្រើប្រាស់លក្ខណៈប្រពៃណីខ្មែរដែល នាយកដ្ឋានកំពុងស្រាវជ្រាវនេះ គឺជាប្រភេទសម្ភារៈសិល្បៈ និងសិល្បៈសិប្បកម្មមិនមែន​ជា​សម្ភារៈ​ប្រើបា្រស់​បែបវិទ្យាសាស្រ្តគីមី និងជ័រនោះទេ គឺជាប្រភេទសម្ភារៈប្រើប្រាស់ច្នៃប្រឌិត​ដោយដៃ ធ្វើឡើង​ដោយឈើ និងរុក្ខជាតិ។

ក្នុងនាមលោក ជាអ្នកតំណាងឲ្យក្រុមអ្នកស្រាវជ្រាវ ដ៏ដូចជា​អ្នកធ្វើការ​ក្នុងវិស័យវប្បធម៌ មានបំណងថា ខ្មែរយើងមានវប្បធម៌ចំណាស់ មានអត្តសញ្ញាណ​របស់ខ្លួន មានសម្ភារៈប្រើប្រាស់ទុកសម្គាល់ថា ជាតិសាសន៍មួយជាតិខ្មែរយើង។ ដូច្នេះសម្ភារៈប្រើបា្រស់ទាំងអស់នេះ គ្រាន់តែឃើញថាយើងប្រើប្រាស់ និងដាក់លក់នៅកន្លែងណា គេដឹងថានេះជារបស់ខ្មែរបុរាណ បន្តពីដូនតាមួយជំនាន់ ទៅមួយជំនាន់ ហើយយុវជនជំនាន់ក៏បានចូលរួមបន្តវេនធ្វើកិច្ចការទាំងអស់នេះ។

ដូច្នេះសូមឲ្យចេះស្រលាញ់សម្ភារៈប្រើបា្រស់លក្ខណៈប្រពៃណីខ្មែរ សម្បតិ្តបេតិកភណ្ឌ រក្សា និងកុំយកទៅលក់នៅស្រុកក្រៅ រក្សាទុកនៅក្នុងប្រទេសកំណើតរបស់ខ្លួន ឲ្យបានច្រើននូវ​របស់​​របរ​ចាស់ៗ និងបន្តផលិតថែមទៀតនូវរបស់ថ្មី ដើម្បីនាំចេញនូវវត្ថុសិល្បៈថ្មី ប៉ុន្តែយើងថែរក្សាវត្ថុ​សិល្បៈចាស់ៗ ដែល​ជាកេរ្តិ៍តំណែលរបស់ដូនតាយើងបានបន្សល់ទុក៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |