ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

សម្តេចក្រឡាហោម ស ខេង ៖ ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធ​អនឡាញ​ជា​ទម្រង់ថ្មី​បង្កហានិភ័យ​ដល់កុមារ

សម្តេចក្រឡាហោម ស ខេង ៖ ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធ​អនឡាញ​ជា​ទម្រង់ថ្មី​បង្កហានិភ័យ​ដល់កុមារ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ បាន​​ឲ្យ​ដឹង​ថា ទោះបីមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មានក៏ដោយ​ក្រុម​ឧក្រិដ្ឋជននៅតែឆ្លៀតឱកាស​ទាញ​យកផលប្រយោជន៍ដោយខុសច្បាប់ ហើយបង្កើតការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអន​ឡាញ ដែលជាទម្រង់ថ្មីនេះ កំពុងបង្កហានិភ័យខ្ពស់ដល់កុមារលើពិភពលោក រួមទាំង​កម្ពុជា​ផងដែរ។

ក្នុងពិធីប្រកាសដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទ​លើកុមារ តាមប្រព័ន្ធអនឡាញឆ្នាំ២០២១-២០២៥ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ សម្ដេច ស ខេង បានថ្លែងថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការ​ចូលរួមក្នុង​បដិវត្ត​ឧស្សាហកម្ម​៤ចុច០ ដោយផ្តោតជាពិសេស លើវិស័យបច្ចេកវិទ្យា ដែលពិភព​លោក​កំពុងប្រើប្រាស់ ជាមធ្យោបាយសម្រាប់វិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច យ៉ាងមានប្រសិទ្ធភាព។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា «ទោះបីជាយ៉ាងនេះក្តី ការរីកចម្រើន ផ្នែកបច្ចេកវិទ្យា​ព័ត៌មាន ក៏មានជ្រុងអវិជ្ជមានមួយចំនួន ដែលពាក់ព័ន្ធនឹង ការប្រើប្រាស់ខុសគោលដៅ និងដោយ​មានការជ្រៀតចូល ពីក្រុម​ឧក្រិដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ ដោយខុសច្បាប់ និង​ប្រាសចាក​ពីគន្លងសីលធម៌ និងការអភិវឌ្ឍ​ ដោយបង្កើតឱ្យមានការកេងប្រវ័ញ្ច និង​ឧក្រិដ្ឋកម្ម​គ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ច ផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មី មួយ​កំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារ នៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ»។

សម្ដេច បានបញ្ជាក់បន្ថែមទៀតថា ដោយមើលឃើញនូវ បញ្ហាប្រឈម និងផលប៉ះពាល់​ជា​អវិជ្ជមានធ្ងន់ធ្ងរបែបនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលជារដ្ឋភាគីហត្ថលេខី នៃសេចក្តីថ្លែងការណ៍ សកម្មភាពសកល (WePROTECT) ដែលបានចុះហត្ថលេខា នៅ​ឯកិច្ចប្រជុំកំពូល ជាសកលនៅទីក្រុងអាប៊ុយដាប៊ី កាលពីឆ្នាំ២០១៥ ដែលមានក្រសួងមហាផ្ទៃ ជា​តួអង្គសម្របសម្រួល។

ជាងនេះទៅទៀត សម្ដេច ស ខេង លើកឡើងទៀតថា ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យាព័ត៌មាន បានជំរុញដល់ការរីកលូតលាស់ ការងារ នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដែលធ្វើឱ្យកម្ពុជា មានទំនាក់ទំនងជាមួយ បណ្តាប្រទេសក្នុងតំបន់ និងពិភពលោកថែមទៀតផង។ ស្របពេលនឹងវិបត្តិកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ការប្រើប្រាស់ ប្រព័ន្ធបច្ចេក​វិទ្យា​ព័ត៌មាន រឹតតែមានសារសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំង ការសិក្សាអប់រំរបស់កុមារ និងយុវជន យុវនារី ទាំងនៅទីក្រុង ទាំងជនបទ ដែលធ្វើឲ្យវិស័យ បច្ចេកវិទ្យា​​ព័ត៌មាននេះ រឹតតែទទួលបាននូវការពេញនិយម​សម្រាប់ទំនាក់ទំនង និង​អភិវឌ្ឍន៍​លើ​គ្រប់វិស័យ។

ជាមួយគ្នានោះដែរសម្ដេច បន្ថែមថា សកលភាវូបនីយកម្ម នៃបច្ចេកវិទ្យា និងព័ត៌មាន គឺ​​ជា​មធ្យោបាយ ដ៏​ស័ក្តិសិទ្ធ​មួយ ដែលធ្វើឲ្យប្រទេសជាតិទាំងឡាយ និងប្រជាជននៅលើពិភពលោក​បាន​ខិតជិតគ្នា និងអាចទំនាក់ទំនង ​សហការគ្នាយ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថា ក្នុងពិធីផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ, ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី ក្រសួងស្ថាប័នពាក់ព័ន្ធ, ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា, អនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ, ឯកឧត្តម អគ្គស្នងការដ្ឋាន​នគរបាលជាតិ, អភិបាលនៃគណៈអភិបាលរាជធានីខេត្ត, តំណាងក្រសួងស្ថាប័ន​និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធជាច្រើនតៀតផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |