ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ប្រជាជន​ហៃ​ទី​ប្រមាណ ​១,០០០​នាក់​​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រៅ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង Port-au-Prince

ប្រជាជន​ហៃ​ទី​ប្រមាណ ​១,០០០​នាក់​​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រៅ​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង Port-au-Prince

​ហៃទី៖ នៅ​ក្នុង​សញ្ញា​នៃ​ការ​កើន​ឡើង​នៃ​ភាព​ភ័យ​ខ្លាច​ និង​អស់សង្ឃឹម​នៅ​ក្នុង​ប្រទេស​ហៃ​ទី ប្រជាជន​ជាច្រើន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ នៅ​ខាងក្រៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុង​ទីក្រុង ផត – អូ – ប្រាំង (Port-au-Prince)​។​

មនុស្ស​ប្រមាណ​ ១ពាន់​នាក់បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំវិញ​អគារ​នោះ បន្ទាប់ពី​មាន​ពាក្យច​ចាម​អារ៉ាម​តាម​វិទ្យុ និង​បណ្ដាញ​សង្គម​ថា សហរដ្ឋអាមេរិក​នឹង​ផ្តល់​ទិដ្ឋាការ​មនុស្សធម៌​។​ ការ​ធ្វើ​ឃាត​លើ​ប្រធានាធិបតី ​លោក Jovenel Moise កាលពី​ថ្ងៃ​ពុធ បាន​ប្រែ​ក្លាយ​ប្រទេស​ដែល​កំពុង​មាន​ភាព​វឹកវរ​រួច​ទៅ​ហើយ ​ទៅជា​ប្រទេស​ដែល​កំពុង​ភ័យខ្លាច​។ ហាង​ជាច្រើន ក៏ដូចជា​ការិយាល័យ​រដ្ឋាភិបាល​មួយ​ចំនួន​នៅតែ​បិទទ្វារ ទោះបីជា​នាយករដ្ឋមន្ត្រី​ លោក Claude Joseph បាន​អំពាវនាវ​ឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​ត្រលប់ទៅ​រក​អាជីវកម្ម​វិញ​។​

ការវាយប្រហារ​ដ៏​កក្រើក​ទាំង​កណ្ដាល​អធ្រាត្រ ​នៅ​លំនៅដ្ឋាន​របស់​ប្រធានាធិបតីដែល​បណ្ដាល​ឱ្យ​លោក Jovenel Moise បាត់បង់​ជីវិត និង​ស្ត្រី​ទី​មួយ​រង​របួស​ធ្ងន់ ធ្វើ​ឲ្យ​ប្រជាជន​ហៃ​ទី​បង្ហាញ​អារម្មណ៍​នៃ​ភាព​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​។ ​ប៉ុន្មាន​សប្ដាហ៍​មុន​ការ​ធ្វើឃាត អាជ្ញាធរ​បាន​ប៉ាន់​ស្មានថា​ ៦០​% ​នៃ​ប្រទេស​នេះ​ទទួលរង​នូវ​អំពើ​ហិង្សា​ពី​ក្រុម​ទំនើង ដែល​រួមមាន​ទាំង​ការ​ចាប់​រំលោភ ឃាតកម្ម និង​ការ​ចាប់​ជំរិត​។ ប្រដាប់​ដោយ​អាវុធ​ដែល​មាន​សមត្ថភាព​ខ្ពស់ សមាជិក​ក្រុម​ក្មេង​ទំនើង​បាន​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ​ក្នុង​រដ្ឋធានី​ដោយ​គ្មាន​និទ្ទណ្ឌភាព​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |