ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ខួប៤ឆ្នាំនៃការដាក់​បញ្ចូល​រមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក

ខួប៤ឆ្នាំនៃការដាក់​បញ្ចូល​រមណីយដ្ឋាន​ប្រាសាទ​សំបូរព្រៃគុក​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក

កំពង់ធំ ៖ ថ្ងៃនេះ កាលពី៤ឆ្នាំមុន គឺជាថ្ងៃដែលប្រជាជាតិខ្មែរអបអរសាទរ និងមានមោទនភាពបំផុត ដែល រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក​ត្រូវបាន​អង្គការយូណេស្កូ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ ការសម្រេចដាក់បញ្ចូលក្រុមប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ បានធ្វើឡើង​ក្នុងកិច្ចប្រជុំកំពូលលើកទី ៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៨ ខែកក្កដា នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក គឺជាតំបន់ប្រវត្តិសាស្រ្តទី៣ហើយ​ដែលបានដាក់​បញ្ចូល​ជាសម្បត្តិ បេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្ត និងប្រាសាទព្រះវិហារ។ តំបន់ប្រាសាទសំបូរព្រៃគុក​ គឺជាអតីតរាជធានី​នៃអាណាចក្រចេនឡា ដែលមានឈ្មោះថា ឦសានបុរៈ នាសម័យនោះជាមជ្ឈមណ្ឌលនៃសាសនា​ព្រាហ្មណ៍​សម្រាប់​ឧទ្ទិសថ្វាយដល់ព្រះសិវៈ។ អតីត​រាជធានីនេះ ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១នាពីស.វ ទី ៧។

បច្ចុប្បន្នប្រាសាទសំបូរព្រៃគុក ​មានទីតាំងស្ថិតក្នុងភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ មានចំងាយប្រមាណ២៨គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ ស្ថិតនៅតាមបណ្ដោយស្ទឹងសែន។ ជាប្រភេទ រមណីយដ្ឋាន​វប្បធម៌ និងប្រវត្តិសាស្រ្ត រមណីយដ្ឋាន​ប្រាសាទសំបូរព្រៃគុក ត្រូវបានសាងសង់ឡើង លើវាលទំនាបដែលមានទំហំ ៣០០០ហិកតា។

ដោយសារសង្គ្រាមរាំងជល់ ក្រុមប្រាសាទនេះត្រូវបានគេបោះបង់ចោលកាលពីឆ្នាំ ១៩៧១ និងត្រូវ រៀបចំឡើងវិញនៅឆ្នាំ ១៩៨០។ អ្នកសិក្សាស្រាវជ្រាវបានរកឃើញ និងចុះបញ្ជីប្រាសាទ និងរចនា សម្ព័ន្ធ​សំណង់ប្រាសាទចំនួន ២៩១ និងត្រូវបានចែកចេញជា៤ក្រុមធំៗគឺ ៖ ក្រុមប្រាសាទខាងជើង ក្រុមប្រាសាទកណ្ដាល ក្រុមប្រាសាទខាងត្បូង និងក្រុមប្រាសាទរបងរមាស។

ចាប់តាំងពីដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកមក បានប្រែ ក្លាយទីនេះទៅជាទីតាំងទេសចរណ៍ដ៏ល្បីឈ្មោះមួយប្រចាំខេត្តកំពង់ធំ។ ក្រៅពីការទស្សនាភ្ញៀវ ទេសចរចម្រុះជាតិសាសន៍ក៏បានមកសិក្សាស្វែងយល់បន្ថែមពីវប្បធម៌ ​និងប្រវត្តិសាស្រ្តនៅទីនេះ ដែលធ្វើឱ្យប្រាង្គប្រាសាទលែងឯកា និងស្ងាត់ជ្រងំដូចមុនទៀតឡើយ។

ជាង៤០ឆ្នាំមកនេះ ក្រោមម្លប់នៃសន្តិភាព បានធ្វើឱ្យប្រទេសជាតិមានសេចក្ដីសុខក្សេមក្សាន្តពេញ បរិបូរណ៌ ហើយកត្តាសន្តិភាពនេះក៏ជាបុព្វហេតុ ជួយលើកតម្កើង​នូវតម្លៃ​មរតកវប្បធម៌​ជាតិ​ក៏ដូចជាការ ការពារ​អធិបតេយ្យភាព​ជាតិឱ្យបានគង់វង្សដូចសព្វថ្ងៃនេះ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |