ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ នឹង​អញ្ជើញ​ជា​សហប្រធានកិត្តិយស​កិច្ចប្រជុំកំពូល​នៅកូរ៉េខាង​ត្បូង​ចុងឆ្នាំនេះ​ ពាក់ព័ន្ធ​បញ្ហា​សន្តិភាព

សម្តេចតេជោ នឹង​អញ្ជើញ​ជា​សហប្រធានកិត្តិយស​កិច្ចប្រជុំកំពូល​នៅកូរ៉េខាង​ត្បូង​ចុងឆ្នាំនេះ​ ពាក់ព័ន្ធ​បញ្ហា​សន្តិភាព

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បានឯកភាពតាមការ​ស្នើសុំ​ពីលោកបណ្ឌិត Yun Young-ho តំណាងលោកបណ្ឌិត Hak Ja Han moon ​នៃអង្គការ​សហព័ន្ធ​សន្តិភាព​សកល​ (UPF) តាមរយៈប្រព័ន្ធវីដេអូ កាលពីព្រឹកថ្ងៃទី៨កក្កដានេះ ​ដែលបានសុំ​ឱ្យ​សម្តេច​ធ្វើ​ជាស​ហ​ប្រធា​នកិត្តិយសនៃ​កិ​ច្ចប្រ​ជុំ​កំពូលស្តីពីសន្តិភាពនៅកូរ៉េខាងត្បូងចុងឆ្នាំនេះ​ និងសុំសម្តេច ធ្វើ​ជាបេក្ខភាព ​ទទួល​យក​ពានរង្វាន់​សន្តិភាព​ស៊ុនហាក់ ។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាន​ប្រាប់​ដល់ក្រុមអ្នកយកព័ត៌មានថា អង្គការ UPF បានរៀបចំកិច្ចប្រជុំបែបនេះ រយៈពេលប៉ុន្មានលើករួចមកហើយពោលគឺ កាល​ពី​ឆ្នាំ២០០៨ នៅប្រទេស​នេ​ប៉ាល់​ ឆ្នាំ២០១៩ នៅប្រទេសកម្ពុជា ឆ្នាំ២០២០ នៅប្រទេសកូរ៉េខាងត្បូង ហើយ​អ្វីដែល​សំខាន់ ​សម្រាប់​ការពិគ្រោះ​យោបល់​នៅថ្ងៃនេះ ​គឺ​ពាក់ព័ន្ធ​នឹង​ការងារបន្តឲ្យ​តំណាង​អង្គការUPF និង​ដៃគូផ្សេង​​ទៀត​ បាន​ពិគ្រោះ​យោបល់​ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី។

ឯកឧត្តម បញ្ជាក់ថា ​ឆ្នាំ២០​២១នេះ គឺជាឆ្នាំដែលមានសកម្មភាពជាច្រើន​ជាពិសេសគម្រោងរៀប​ចំ​កិច្ច​ប្រជុំ​កំពូល នៅប្រទេសកូរ៉េខាងត្បូង ក្នុងខែវិច្ឆិកាខាងមុខ លើប្រធានបទ ៖ទី១,ពាក់ព័ន្ធនឹងសន្តិភាព​នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ទី២,ពាក់ព័ន្ធនឹងការអញ្ជើញសម្តេចធ្វើ សហប្រធានកិត្តិយស និងទី៣,គឺពាក់ព័ន្ធស្នើសុំ​សម្តេ​ចជា​បេក្ខភាព​ក្នុង​ការ​ទទួល​ពានរង្វាន់ សន្តិភាពស៊ុនហាក់។

ឯកឧត្តម បញ្ជាក់បន្ថែមថា បញ្ហា​ទន្លេមេគង្គ ជាបញ្ហាសំខាន់ ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខស្បៀង ដូច្នេះ​យើង​អាច​សហការគ្នាបាន ​ព្រោះកន្លងមក យើងមានកិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​និងរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌ​មេគង្គកូរ៉េ។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះ ​សម្ដេច បានគាំទ្រ​ទៅលើ​ផែនការក្នុងការរៀបចំសកម្មភាពនេះ ហើយ​សម្ដេច ក៏បានផ្តល់យោបល់មួយចំនួន ទៅនឹងគំនិត​ផ្ដួចផ្ដើម ​ហើយពាក់ព័ន្ធនឹង ការប្រជុំ ពាក់ព័ន្ធ​នឹងសន្តិភាព នៅខែវិច្ឆិកា ខាងមុខនេះ​ សម្តេចបានគាំទ្រ​និង​ទទួល​យក​ធ្វើ​ជា​សហប្រធានកិត្តិយស ​និង​បានជម្រាបជូ​ន​ថា សន្តិភាព​គឺ​ជា​ប្រធានបទដ៏សំខាន់​សម្រាប់​បណ្ដា​ប្រទេសមួយ​ចំនួន​សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជាពិភព​លោក​ផង​ដែរ ​។

​សម្តេច​ក៏ទទួល​ជា​បេក្ខភាព ក្នុងការទទួលយកពានរង្វាន់សន្តិភាពស៊ុនហាក់ នៅពេលនោះផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |