ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

តោ​១​ក្បាល​ដែល​ដកហូត​ពី​បុរស​​ជន​ជាតិ​ចិន​ ត្រូវបាន​សម្តេច​តេ​ជោ ​ប្រកាស​ឲ្យ​ម្ចាស់​យក​ទៅ​ចិញ្ចឹម​វិញ​

តោ​១​ក្បាល​ដែល​ដកហូត​ពី​បុរស​​ជន​ជាតិ​ចិន​ ត្រូវបាន​សម្តេច​តេ​ជោ ​ប្រកាស​ឲ្យ​ម្ចាស់​យក​ទៅ​ចិញ្ចឹម​វិញ​

ភ្នំពេញ ៖ ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ​នាយករដ្ឋមន្ត្រី​នៅ​យប់មិញ​នេះ​សម្តេច​បាន​ប្រកាស​​អំពី​សត្វ​តោ​១ក្បាល​​ដែល​បាន​ដកហូត​ពី​ជនជាតិ​ចិន​ម្នាក់​នៅ​ភ្នំពេញ​ កន្លងមក​នេះ ​​ត្រូវបាន​សម្តេច​​ណែនាំ​ប្រគល់​ឲ្យ​ម្ចាស់​យក​ទៅ​ចិញ្ចឹម​ថែទាំ​វិញ​។

សម្តេច​បាន​សរសេរថា ​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះ​សម្តេច ​បាន​ពិភាក្សា​ជាមួយ​រដ្ឋ​មន្ត្រីក្រសួង​កសិកម្ម និង​បាន​ឯកភាពគ្នា​ថា​ អនុញ្ញាត​ឱ្យ​ម្ចាស់​យក​ទៅ​ចិញ្ចឹម​វិញ​ក្នុង​លក្ខខណ្ឌ​ម្ចាស់​ត្រូវ​ធ្វើ​ទ្រុង ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ធានា ​សុវត្ថិភាព​ទាំង​មនុស្ស​ក្នុង​ផ្ទះ ​និង​អ្នក​រស់នៅ​ជិតខាង​។​ អរគុណ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​ និង​ក្រៅប្រទេស ​ដែល​បាន​ផ្តល់​យោបល់​និង​អាណិត​ដល់​សត្វ​តោ​។

សូម​ជម្រាប​ជូន​ផងដែរ​ថា កាល​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២១ អាជ្ញាធរ​ចម្រុះ ​បាន​ចុះ​ធ្វើការ​ដក​ហូតយក​សត្វ​តោ​ឈ្មោល​មួយ​ក្បាល ​ពី​ជនជាតិ​ចិន​ ដែល​បាន​ចិញ្ចឹម​ដោយ​ខុសច្បាប់ ​នៅក្នុង​លំនៅឋាន​របស់​ខ្លួន ​ស្ថិតនៅ​ផ្ទះ​លេខ​២២ ផ្លូវ​៣០៦ ភូមិ​៧ សង្កាត់​បឹង​កេងកង​១ ​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។

សត្វ​តោ​ឈ្មោល​មួយ​ក្បាល​នេះ ​មាន​ទម្ងន់ ៧០​គីឡូក្រាម ​ត្រូវ​បាន​បុរស​ជនជាតិ​ចិន​ចិញ្ចឹម​តាំងពី​តូច ​រហូតដល់​ពេលនេះ ​មាន​អាយុ​ប្រមាណ១​ឆ្នាំ​កន្លះ ​ដោយ​ឱ្យ​វា​ស៊ីសាច់​៦​គីឡូក្រាម​ក្នុង​១​ថ្ងៃ​។

ប្រតិបត្តិ​ការ​ចុះ​ដកហូត​សត្វ​តោ​ដែល​ជា​ប្រភេទ​សត្វព្រៃ​កម្រ​នេះ ​ដឹកនាំ​ដោយ​ លោក គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើភ្នំពេញ ​សហការ​ជាមួយ​ព្រះរាជ​អាជ្ញារង​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ ​និង​មានការ​ចូលរួម​ពី​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ​Wildlife Alliance ព្រមទាំង​សមត្ថកិច្ច​ចម្រុះ​មូលដ្ឋាន ​ដកហូត​ពី​ជនជាតិ​ចិន​ដែល​បាន​ចិញ្ចឹម​សត្វ​តោ​ឈ្មោល​មួយ​ក្បាល​ជា​ប្រភេទ​សត្វព្រៃ​នៅ​ក្នុង​ផ្ទះ​ដោយ​ខុសច្បាប់​។

សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ ​បានឱ្យដឹងថា ដោយសារ​មាន​ប្រជាពលរដ្ឋ​ជិតខាង​បាន​រាយ​ការណ៍​ប្រាប់​អំពី​ការ​ចិញ្ចឹម​សត្វ​តោ​ នៅក្នុង​ផ្ទះ​វីឡា​ខាងលើ​ពី​សំណាក់​បុរស​ជនជាតិ​ចិន​ ទើប​អាជ្ញាធរ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ចុះ​ដកហូតយក​សត្វ​តោ​ឈ្មោល​មួយ​ក្បាល​នោះ ​ដើម្បី​បញ្ជូន​ទៅ​ថែរក្សា​ទុក​។

ទោះជា​យ៉ាងណា​សត្វ​តោ​មួយ​ក្បាល​នេះ​ ត្រូវ​សម្តេច​អនុញ្ញាត​ឲ្យ​ម្ចាស់​យក​ទៅ​ចិញ្ចឹម​វិញ​ហើយ​ ប៉ុន្តែ​ត្រូវ​ធ្វើ​ទ្រុង​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ធានា សុវត្ថិភាព​ទាំង​អ្នក​នៅ​ក្នុង​ផ្ទះ​ និង​អ្នកជិតខាង​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |