ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឯកអគ្គរដ្ឋទូតវៀតណាម ជំរាបសម្តេចតេជោថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម​មានការរីកចម្រើន

ឯកអគ្គរដ្ឋទូតវៀតណាម ជំរាបសម្តេចតេជោថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងវៀតណាម​មានការរីកចម្រើន

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាអនុញ្ញាត​ឲ្យឯកឧត្តម វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គម និយមវៀតណាម ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈឯកឧត្តម​បាន​បញ្ចប់​អាណត្តិ​​ បេសកកម្មការទូត​ប្រចាំនៅកម្ពុជា។

ក្នុងជំនួបដែលធ្វើនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣ កក្កដានេះ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា ក្នុងបេសកកម្មការ​ទូត​នៅកម្ពុជា ឯកឧត្តម វូ ជំរាបសម្តេចតេជោថា បេសកម្មកម្មការទូតនៅកម្ពុជា ឯកឧត្តម បាន​សង្កេត​ឃើញ​ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា និងវៀតណាម​មានការរីក​ចម្រើន​គួរឱ្យ​កត់​សម្គាល់ ។

ឯកឧត្តម បានបន្ថែថា ជា​ការឆ្លើយតបសម្តេចតេជោ ​បានយល់ស្រប ជាមួយអ្វីដែលឯកឧត្តមវូ បានលើកឡើង ហើយសម្តេច ក៏បានថ្លែងអំណរគុណជូនឯកឧត្តម វូ ដែលបានប្រឹងប្រែង​អស់ពី​កម្លាំង​កាយចិត្តបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ មានការរីកចម្រើនកាន់តែរឹងមាំ។

សម្ដេចក៏បានជម្រាបជូនថា​ ក្នុងកាលៈទេសៈនេះ អ្វីដែលគប្បីត្រូវធ្វើទីមួយ ៖ ត្រូវរួមគ្នា​ប្រយុទ្ធ​ប្រឆាំង​កូវីដ១៩ តាមរយៈវិធានសុខាភិបាល,ទីពីរ ៖ បន្តជំរុញកិច្ច​សហប្រតិបត្តិការ​លើវិស័យ​សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ ,និងទីបី ៖ ពិនិត្យមើលវិស័យដទៃទៀត ដែលប្រទេសទាំងពីរ អាចជំរុញធ្វើការរួមគ្នាបាន។

ជាទីបញ្ចប់ សម្តេចបានជូនពរអោយឯកឧត្តម ទទួលបានជោគជ័យ ជាបន្តបន្ទាប់ទៀត ក្នុង​បេសកកម្មការ​ទូតរបស់ឯកឧត្ដម នៅថ្ងៃអនាគត។

សូមបញ្ជាក់ថា លោក វ៉ូ ក្វាង មិញ បានមកបំពេញ បេសកកម្មការទូតនៅកម្ពុជា កាលពីឆ្នាំ២០១៨ ដែលគិតរហូតមកដល់ពេលនេះ មានរយៈពេលជិត៤ឆ្នាំ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |