ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអនុញ្ញាតឱ្យឯកឧត្តម វ៉ូ ក្វាង មិញឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអនុញ្ញាតឱ្យឯកឧត្តម វ៉ូ ក្វាង មិញឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

(ភ្នំពេញ)៖ លោក វ៉ូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតចប់អាណត្តិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា បានលើកឡើងថា គណបក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាម នៅតែចងចាំ និងដឹងគុណជានិច្ចចំពោះប្រជាជនកម្ពុជា ដែលបានរួមវិភាគទាន ក្នុងការជួយគាំទ្រដល់ការតស៊ូរបស់ប្រជាពលរដ្ឋវៀតណាម ដើម្បីឯករាជ្យជាតិ ការរំដោះ និងការបង្រួបបង្រួមប្រទេសជាតិ រហូតដល់ពេលបច្ចប្បន្ននេះ។

ឯកអគ្គរដ្ឋទូតវៀតណាម បានលើកឡើងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភារកម្ពុជា នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១នេះ។

តាមសេចក្តីប្រកាសរបស់ព្រឹទ្ធសភា ស្តីពីលទ្ធផលនៃជំនួបនេះ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ឱ្យដឹងថា បន្ទាប់ពីបាន ពាំនាំនូវការផ្តាំផ្ញើការសួរសុខទុកពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ បក្ស រដ្ឋ និងសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា លោកឯកអគ្គរដ្ឋទូត បានបង្ហាញអំពីការចងចាំរបស់វៀតណាមចំពោះគុណបំណាច់កម្ពុជា។

លោក វ៉ូ ក្វាង មិញ បានបញ្ជាក់ថា៖ «បក្សរដ្ឋាភិបាល និងប្រជាជនវៀតណាម នៅតែចងចាំ និងដឹងគុណជានិច្ចចំពោះប្រជាជនកម្ពុជា ដែលបានរួមវិភាគទានដើម្បីជាតិក្នុងការជួយគាំទ្រដល់ការតស៊ូរបស់ប្រជាពលរដ្ឋវៀតណាម ក្នុងការតស៊ូដើម្បីឯករាជ្យជាតិ ការរំដោះ និងការបង្រួបបង្រួមប្រទេសជាតិរហូតដល់ពេលបច្ចប្បន្ននេះ»។

ជាមួយគ្នានេះដែរ លោក វ៉ូ ក្វាង មិញ បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលនានា និងការីកចម្រើនលើគ្រប់វិស័យ ដែលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជោគជ័យក្នុងការទប់ស្តាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ក្នុងនាមព្រឹទ្ធសភារកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតប្រកបដោយជោគជ័យរបស់ លោក វ៉ូ ក្វាង មិញ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ដែលបានខិតខំរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យកាន់តែរឹងមាំថែមទៀត នាំមកនូវផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជន និងប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ សម្តេចបានសម្តែងនូវសេចក្តីរីករាយដែលបានឃើញនូវទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរមានការរីកចម្រើនជាលំដាប់ ទោះបីប្រទេសទាំងពីរ ក៏ដូចជាពិភពលោកជួបប្រទះនូវវិបត្តិជំងឺកូវី១៩ យ៉ាងធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរសរសើរចំពោះបក្សកុម្មុយនីស្ត រដ្ឋាភិបាល រដ្ឋសភា កងទ័ព និងប្រជាជនវៀតណាម ដែលសម្រចបានជោគជ័យក្នុងការអនុវត្តសេចក្តីសម្រេចមហាសន្និបាតបក្សកុម្មុយនីស្តលើកទី១២ ហើយបក្សកុម្មុយនីស្ត រដ្ឋាភិបាល រដ្ឋសភា កង់ទ័ព និងប្រជាជនវៀតណាមពិតនឹងដណ្តើមជ័យជម្នះធំៗ និងថ្មីៗថែមទៀត ក្នុងការអនុវត្តសេចក្តីសម្រេចមហាសន្និបាតបក្សកុម្មុយនីស្តលើកទី១៣ ជាពិសេសចាប់ពីក្រោយពេលដែលជំងឺកូវីដ១៩ ត្រូវបានផុតរលត់ទៅ។ ទន្ទឹមនឹងនេះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២០ របស់វៀតណាម និងជាប្រធាន AIPA របស់រដ្ឋសភាវៀតណាម ឆ្នាំ២០២០ ដែលទទួលបានជោគជ័យដ៏ល្អប្រសើរផងដែរ។

សម្តេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងសភាវៀតណាមចំពោះការគាំទ្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២១ និងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ គ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២១ ព្រមទាំងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) នៅឆ្នាំ២០២២។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាស់ សម្តេចប្រធានព្រឹទ្ធសភា ក៏បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋសភា រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងតែជួយឧបត្ថម្ភគាំទ្រយ៉ាងធំធេងដល់បុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ក្នុងគ្រប់កាលៈទេសៈទាំងអស់។ ប្រទេសកម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ តាមពាកស្លោក «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិរឹងមាំ និងយូរអង្វែង»៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |