ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ថៃប្រកាសថា វ៉ាក់សាំងចិន Sinovac «មានប្រសិទ្ធភាពរហូតដល់ ៩១%» ទប់ទល់កូវីដ-១៩ បម្លែងថ្មី Alpha

ថៃប្រកាសថា វ៉ាក់សាំងចិន Sinovac «មានប្រសិទ្ធភាពរហូតដល់ ៩១%» ទប់ទល់កូវីដ-១៩ បម្លែងថ្មី Alpha

(បាងកក)៖ ក្រសួងសុខាភិបាលសាធារណៈនៃប្រទេសថៃ បានប្រកាសនៅដើមសប្តាហ៍នេះថា ការចាក់វ៉ាក់សាំងចិន Sinovac គ្រប់ពីរដូស នឹងអាចជួយឲ្យមនុស្សមានសមត្ថភាពទប់ទល់ការឆ្លងវីរុស COVID-19 បម្លែងថ្មី អាល់ហ្វា (Alpha មានប្រភពដើមនៅអង់គ្លេស) បានចាប់់ពី ៧១% ទៅ ៩១% ឯណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នាព្រឹកថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១។

បើតាមមន្ត្រីជាន់ខ្ពស់ នៃក្រសួងសុខាភិបាលថៃ ការរកឃើញលទ្ធផលខាងលើនេះ គឺត្រូវបានប្រកាសចេញរួមគ្នា ដោយស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួមធ្វើការសិក្សា ដើម្បីឲ្យដឹងអំពីប្រសិទ្ធភាពនៃវ៉ាក់សាំង CoronaVac ផលិតដោយក្រុមហ៊ុនចិន Sinovac ក្នុងការទប់ទល់វីរុស COVID-19 បម្លែងថ្មី Alpha ដែលបានចាប់ផ្តើមរាតត្បាតប្រទេសថៃ កាលពីអំឡុងខែមេសា ដល់ខែឧសភា ឆ្នាំ២០២១។

ជាលទ្ធផលនៃការសិក្សាខាងលើនេះបានឲ្យឃើញថា ក្រោយការចាក់វ៉ាក់សាំង Sinovac បានពីរដូសពេញលេញ ប្រសិទ្ធភាពនៃការទប់ទល់ COVID-19 នឹងកើនចាប់ពី ៧១% រហូតដល់ ៩១%។ ការធ្វើតេស្តនេះត្រូវបានរៀបចំឡើង នៅតាមតំបន់ដែលប្រឈមមុខការរាតត្បាត COVID-19 ក្នុងកម្រិតខ្ពស់ដូចជា ភូកេត (Phuket), សាមុត សាខន (Samut Sakhon) និង ឈាងរ៉ាយ (Chiang Rai) ក៏ដូចជាទៅលើបុគ្គលិកសុខាភិបាលថៃផងដែរ។

គួរបញ្ជាក់ថា ការធ្វើតេស្តខាងលើនេះ ក៏បានរកឃើញផងដែរថា គ្មាននរណាម្នាក់បានបាត់បង់ជីវិត ដោយសារតែការចាក់វ៉ាក់សាំង Sinovac គ្រប់ពីរដូសនោះឡើយ។ បើតាមមន្ត្រីជាន់ខ្ពស់ នៃក្រសួងសុខាភិបាលថៃ ក្រុមជំនាញកំពុងតែប្រមូលផ្តុំទិន្នន័យសំខាន់ៗ នៃការធ្វើតេស្តវ៉ាក់សាំង Sinovac នៅក្នុងការទប់ទល់វីរុស COVID-19 បម្លែងថ្មី ឌែលតា (Delta មានប្រភពដើមនៅឥណ្ឌា) ដែលអាចនឹងចេញក្នុងពេលឆាប់ៗខាងមុខ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |