ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា កម្ពុជានឹងយកឈ្នះសមរភូមិជំងឺកូវីដ១៩ ក្រោមការចូលរួមដ៏សកម្មរបស់ពលរដ្ឋគ្រប់រូប

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា កម្ពុជានឹងយកឈ្នះសមរភូមិជំងឺកូវីដ១៩ ក្រោមការចូលរួមដ៏សកម្មរបស់ពលរដ្ឋគ្រប់រូប

(ភ្នំពេញ)៖ ក្នុងនាមជាប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវការជឿជាក់ថា កម្ពុជាអាចយកឈ្នះលើសមរភូមិជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា ក្រោមការចូលរួមដ៏សកម្មពីប្រជាពលរដ្ឋគ្រប់រូប។

សម្តេចតេជោ ហ៊ុន សែ បានបង្ហាញជំនឿចិត្តបែបនេះតាមរយៈសារលិខិតផ្ញើជូនប្រជាពលរដ្ឋកម្ពុជាក្នុងឱកាសប្រារព្ធខួប៧០ឆ្នាំ នៃថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅកម្ពុជានោះ ថ្ងៃខួបកំណើតបក្សប្រជាជនកម្ពុជា មិនមានប្រារព្ធពិធីជួបជុំឱ្យអធឹកអធមដូចបណ្តាឆ្នាំកន្លងទៅនោះឡើយ។

តាមរយៈសារលិខិតអបអរសាទរខួបកំណើតបក្សនេះ ក្នុងជាមេដឹកនាំបក្សនយោបាយធំជាងគេនៅកម្ពុជា និងជាអ្នកដឹកនាំ និងគ្រប់គ្រងជោគវាសនាជាតិអស់រយៈពេលជាង ៤ទសវត្សរ៍មកហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យបានម៉ត់ចត់អំពីវិធានការនានាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ ក្នុងនោះត្រូវចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងបន្តអនុវត្តវិធានការ «៣កុំ ៣ការពារ» ដើម្បីឱ្យជាតិកម្ពុជាអាចឆ្លងផុតកាលៈទេសៈដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ១៩ បានឆាប់ ឈានទៅរកប្រក្រតីភាពឡើងវិញ តាមគន្លងថ្មីនៃជីវភាពសង្គម ផលិតកម្ម មុខរបរ និងការងាររបស់ប្រជាជន។

សូមបញ្ជាក់ថា កម្ពុជា បានជួបនូវការរាតត្បាតនៃជំងឺកូវីដ១៩អស់រយៈពេលជាងមួយឆ្នាំមកហើយ។ ជាងមួយឆ្នាំមកនេះ កម្ពុជាមានអ្នកឆ្លងជំងឺសរុបជិត ៥ម៉ឺននាក់ ស្លាប់ប្រមាណ ៥៥៦នាក់ និងព្យាបាលជាជាង ៤ម៉ឺននាក់។

ចាប់តាំងពីកម្ពុជារងការរាតត្បាតនៃជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានប្រឹងប្រែងដាក់ចេញនូវវិធានការ និងយុទ្ធសាស្ត្រជាច្រើន ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ ការលំបាករបស់ប្រជាពលរដ្ឋ ន ិងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមរយៈការរកវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានមើលឃើញថា កំពុងទទួលបានជោគជ័យលើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នេះ តាមរយៈការរកវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន។

គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ នេះ កម្ពុជា មានវ៉ាក់សាំងក្នុងដៃសម្រាប់ចាក់ជូនប្រជាពលរដ្ឋរហូតដល់ទៅ ១១លានដូស ហើយគ្រោងទទួលបានគ្រប់ ២០លានដូស ត្រឹមខែសីហា ឆ្នាំ២០២១នេះ។ ជាមួយវត្តមានវ៉ាក់សាំងនេះ កម្ពុជា បានពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។

គិតថ្ងៃទី២៧ ខែមិថុនា ប្រជាពលរដ្ឋជិត ៤លាននាក់ ស្មើនឹងជិត ៤០ភាគរយ ត្រូវបានចាក់វ៉ាក់សាំងរួចរាល់។ លទ្ធផលនៃការចាក់វ៉ាក់សាំងនេះ ធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ នៅអាស៊ាន ជាប្រទេសចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន។ លទ្ធផលនេះ នាំឱ្យអង្គភាពសុខភាពពិភពលោក និងអង្គការអន្តរជាតិកោតសរសើរ និងវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ផងដែរ។

ងាកទៅស្ថានភាពសេដ្ឋកិច្ចវិញរយៈពេលពីរឆ្នាំនេះ ទោះជួបការលំបាកតែកម្ពុជានៅតែទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន ដោយទប់ស្កាត់មិនឱ្យមានអតិផរណា ហើយរាជរដ្ឋាភិបាលនៅតែមានលទ្ធភាពរកប្រាក់ចំណូលសម្រាប់បើកបៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការទូទាត់បំណុលជូនប្រទេស ព្រមទាំងចំណាយផ្សេង។

លើសពីនេះរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែមានថវិកាសម្រាប់ឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំងឺកូវីដ១៩ និងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពថែមទៀតផង។ លទ្ធផលនេះ បានបង្ហាញឱ្យឃើញភាពជោគជ័យ និងភាពខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា កើតចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងដឹកនាំប្រទេសជាតិក្នុងវិបត្តិសាកលនៃជំងឺកូវីដ១៩៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |