ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

មនុស្សជាង ២៣០,០០០នាក់ហើយបានភៀសខ្លួន ដោយសារជម្លោះដ៏ក្តៅគគុកនៅមីយ៉ាន់ម៉ា

មនុស្សជាង ២៣០,០០០នាក់ហើយបានភៀសខ្លួន ដោយសារជម្លោះដ៏ក្តៅគគុកនៅមីយ៉ាន់ម៉ា

(យូអិន)៖ ទីភ្នាក់ងារផ្តល់ជំនួយមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (UN) បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា មនុស្សជាង ២៣០,០០០នាក់ហើយ បានភៀសខ្លួនចេញពីលំនៅឋាន ដោយសារតែជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលលោកស្រី អោង សាន ស៊ូ ជី បានកើតមានឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១។

ចាប់តាំងពីរដ្ឋប្រហារផ្ទុះឡើង ហើយយោធាក្តោបក្តាប់អំណាចទាំងស្រុងនៅក្នុងដៃ បាតុកម្មតវ៉ាពីសំណាក់ប្រជាជនមីយ៉ាន់ម៉ា ដែលគាំទ្រលោកស្រី អោង សាន ស៊ូ ជី បានផ្ទុះឡើងជាបន្តបន្ទាប់ ជាពិសេសនៅតាមទីក្រុងធំៗដូចជា ណៃពិដោ ម៉ាន់ដាឡាយ និង រ៉ង់ហ្គូន ជាដើម ដែលជាហេតុនាំឲ្យមានការបង្ក្រាប និងអំពើហិង្សាដាក់គ្នាទៅវិញទៅមក គិតមកទល់នឹងពេលនេះ។

ការិយាល័យសម្របសម្រួលកិច្ចការងារមនុស្សធម៌ (OCHA) នៃអង្គការសហប្រជាជាតិ បាននិងកំពុងបំពេញប្រតិបត្តិការរបស់ខ្លួន ដើម្បីជួយសង្គ្រោះប្រជាជនមីយ៉ាន់ម៉ា ដែលបានរង់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ នៅតាមតំបន់ផ្ទុះជម្លោះប្រដាប់អាវុធ គិតទាំងការជម្លៀសនៅក្នុងប្រទេសផង និងចេញទៅកាន់ប្រទេសជិតខាងផង។

បើតាមរបាយការណ៍ពី OCHA មនុស្ស ១៧៧,០០០នាក់បានភៀសខ្លួនចេញពីលំនៅឋាន នៅក្នុងរដ្ឋការែន (Karen) ជាប់ព្រំដែនប្រទេសថៃ និងជាង ២០,០០០នាក់ទៀត នៅរដ្ឋ ឈីន (China) ជាប់ព្រំដែនឥណ្ឌា បន្ទាប់ពីការប្រយុទ្ធគ្នា យ៉ាងក្តៅគគុកបានកើតឡើង រវាងកងកម្លាំងប្រជាជនស្វ័យការពារ (People’s Defence Forces) ជាមួយនឹងយោធាមីយ៉ាន់ម៉ា។ ដោយឡែកប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ទៀត បានរត់ភៀសខ្លួនចេញពីលំនៅឋាន នៅក្នុងរដ្ឋ កាឈីន (Kachin) និង សាន (Shan) ដោយសារតែជម្លោះរវាង កងកម្លាំងជនជាតិភាគតិច និងយោធាមីយ៉ាន់ម៉ា៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |