ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

លោក ដូណាល់ ត្រាំ បង្ហាញសុទិដ្ឋិនិយមខ្ពស់៖ «អាមេរិកនឹងអាចមានវ៉ាក់សាំង COVID-19 នៅចុងឆ្នាំ២០២០ ឬមុននេះផងក៏ថាបាន»

លោក ដូណាល់ ត្រាំ បង្ហាញសុទិដ្ឋិនិយមខ្ពស់៖ «អាមេរិកនឹងអាចមានវ៉ាក់សាំង COVID-19 នៅចុងឆ្នាំ២០២០ ឬមុននេះផងក៏ថាបាន»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបង្ហាញក្តីសង្ឃឹមរបស់លោកថា អាមេរិកនឹងអាចមានវ៉ាក់សាំង COVID-19 ដែលប្រើប្រាស់បាននៅចុងឆ្នាំ២០២០។ ការសង្ឃឹមនេះ​គឺមានសុទិដ្ឋិនិយមខ្ពស់ជាងប្រទេសដទៃៗទៀត។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នា២០២០។

ពាក់ព័ន្ធនឹងបច្ចុប្បន្នភាព នៃកិច្ចប្រឹងប្រែងអភិវឌ្ឍវ៉ាក់សាំងប្រឆាំង COVID-19 នៅក្នុងសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា «យើងប្រហែលនឹងទទួលបានវ៉ាក់សាំង ដែលប្រើប្រាស់បានជាផ្លូវការនៅខ្ទង់ចុងឆ្នាំនេះ ប្រសិនបើអាចទៅរួច ឬមុនចុងឆ្នាំផងក៏ថាបានដែរ ហើយពួកយើងគិតថា នឹងទទួលបានល្អៗក្នុងពេលឆាប់ខាងមុខ»។ លោក ត្រាំ បានបញ្ជាក់ថា នៅពេលមានវ៉ាក់សាំង លោកនឹងចល័តកង កម្លាំងយោធាឲ្យធ្វើការចែកចាយវា។

ការបង្ហាញក្តីសង្ឃឹមរបស់លោក ត្រាំ គឺមើលទៅមានសុទិដ្ឋិនិយមខ្ពស់​ជាងអ្វីដែលបណ្តាប្រទេសអឺរ៉ុបបានព្យាករណ៍។ យោងតាមទីភ្នាក់ងារឯកទេសផ្នែក ឱសថរបស់អឺរ៉ុប វ៉ាក់សាំងដែលអាចប្រើប្រាស់ផ្លូវការ គឺត្រូវចំណាយពេលអភិវឌ្ឍយ៉ាងតិចក៏ ០១ឆ្នាំទៀតដែរ ហើយនេះគឺក្នុងករណីដែលមានសុទិដ្ឋនិយមខ្ពស់បំផុត ដ្បិតជាទូទៅវាត្រូវប្រើពេលយូរឆ្នាំ។

ដោយឡែក អ្នកវិទ្យាសាស្រ្តផ្សេងទៀតធ្លាប់បានព្រមានថា ទោះបីពិភពលោកខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏វាអាចទៅរួចដែលថា វ៉ាក់សាំងមួយដែលមានប្រសិទ្ធភាពប្រឆាំង COVID-19 ប្រហែលជាពុំអាចត្រូវរកឃើញនោះទេ ឬក៏វ៉ាក់សាំងខ្លះបែរជាអាច​បង្កផលអវិជ្ជមានដូចជា ធ្វើឲ្យមនុស្សកាន់តែងាយឆ្លង COVID-19 ទៅវិញ។

គួរជម្រាបថា កន្លងមកអ្នកវិទ្យាសាស្រ្ត​មិនធ្លាប់អភិវឌ្ឍវ៉ាក់សាំងបានជោគជ័យ សម្រាប់វីរុសកូរ៉ូណាប្រភេទណាមួយឡើយ ដែលឆ្លងមកកាន់មនុស្ស ។ វ៉ាក់សាំងគឺមានសម្រាប់តែវីរុសកូរ៉ូណា ដែលឆ្លងរវាងសត្វប៉ុណ្ណោះ ឧទាហរណ៍ដូចជាប្រភេទវីរុសកូរ៉ូណា ដែលឆ្លងក្នុងចំណោមសត្វមាន់។ វ៉ាក់សាំងនោះ ត្រូវបានប្រើប្រាស់ដោយម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ ប៉ុន្តែវាមានគុណវិបត្តិធំមួយ គឺមាន់មួយចំនួនត្រូវងាប់ ដែលវ៉ាក់សាំងបែបនេះ បើប្រើសម្រាប់មនុស្សយើង គឺមិនអាចទទួលយកបានដាច់ខាត៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |