ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

បុរសខ្លាំងហ្វីលីពីនព្រមានអ្នកមិនព្រមទទួលការចាក់វ៉ាក់សាំង អាចនឹងត្រូវចាប់ដាក់ពន្ធនាគារ

បុរសខ្លាំងហ្វីលីពីនព្រមានអ្នកមិនព្រមទទួលការចាក់វ៉ាក់សាំង អាចនឹងត្រូវចាប់ដាក់ពន្ធនាគារ

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានព្រមានចាប់អ្នកដែលបដិសេធ មិនព្រមទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដាក់ពន្ធនាគារ ខណៈហ្វីលីពីនកំពុងតស៊ូប្រយុទ្ធ ជាមួយការឆ្លងរាតត្បាតដ៏អាក្រក់ នៃជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានធ្វើការព្រមានបែបនេះ នាឱកាសថ្លែងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា ប្រជាជនហ្វីលីពីនកាន់តែច្រើនឡើងៗ កំពុងរារែកចិត្តក្នុងការចាក់វ៉ាក់សាំង។ លោក ឌូតឺតេ បានគូសបញ្ជាក់ដូច្នេះថា «អ្នកជ្រើសរើសចុះថាតើចង់ចាក់វ៉ាក់សាំង ឬក៏ចង់ជាប់គុក… នេះគឺជាវិបត្តិមួយសម្រាប់ប្រទេសជាតិ តែខ្ញុំពិតជាហួសចិត្ត ដែលប្រជាជនហ្វីលីពីនមិនស្ដាប់តាមរដ្ឋាភិបាល»

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers ហ្វីលីពីនបច្ចុប្បន្នមានអ្នកឆ្លង COVID-19 ចំនួន ១,៣៦៤,២៣៩នាក់ ក្នុងនោះស្លាប់ ២៣,៧៤៩នាក់ និងជាសះស្បើយ ឡើងវិញ ១,២៨៤,៦៤៣នាក់។ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ហ្វីលីពីនបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៨.៤១លានដូសហើយជូនប្រជាជន ហើយបើធៀបជាមួយចំនួនប្រជាជនសរុបជាង ១១០លាននាក់របស់ខ្លួននោះ អត្រាចាក់នេះគឺស្ថិតនៅក្នុងកម្រិតទាបខ្លាំង៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |