ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ»

គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើ «សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ»

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០នេះ បានសម្រេចអនុម័តទាំងស្រុង ដោយគ្មានការកែប្រែលើ «សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»។ នេះបើតាមការប្រកាសរបស់លោក ផៃ ស៉ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីថ្ងៃនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ មានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។

លោក ផៃ ស៉ីផាន បានឲ្យដឹងបន្ថែមថា «សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ» មានខ្លឹមសារដូចក្រោម៖

១៖ សាវតារ

* នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤ ព្រះរាជាណាចក្រកម្ពុជា បានចូលជាសមាជិកនៃក្រុមប្រទេសអាស៉ីប៉ាស៉ីហ្វិក ស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering /APG) ដែលកម្ពុជាត្រូវអនុវត្តតាមស្ដង់ដាអន្តរជាតិ ស្ដីពីការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយ អាវុធមហាប្រល័យរបស់ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force/FATF)។ ការចូលជាសមាជិកនេះ កម្ពុជាត្រូវមានក្របខ័ណ្ឌគតិយុត្ត និងយន្តការអនុវត្តសម្រាប់ប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការរីកសាយភាយអាវុធមហាប្រល័យ។

* នៅឆ្នាំ២០០៧ ក្រុមប្រទេសអាស៉ីប៉ាស៉ីហ្វិក ស្ដីពីការសម្អាតប្រាក់ បានវាយតម្លៃអញ្ញមញ្ញ (Mutual Evaluation) ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើកទី១ និងបានរកឃើញថា កម្ពុជានៅពុំទាន់មានមូលដ្ឋានគតិយុត្ត និងយន្តការអនុវត្តច្បាប់គ្រប់គ្រាន់។ ការត្រួតពិនិត្យតាមដានជាបឋម ដោយក្រុមការងារហិរញ្ញវត្ថុ នៅឆ្នាំ២០១០ បានរកឃើញថា ការដាក់ទោសការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៅពុំទាន់ស្របតាមបទដ្ឋានអន្តរជាតិ វិធានការបង្កក ឃាត់ទុក និងរឹបអូសផលនៃបទល្មើសនៅពុំទាន់មានភាពពេញលេញ និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងពុំទាន់មានភាពទូលំទូលាយ។ ដូច្នេះ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១១ ក្រុមការងារហិរញ្ញវត្ថុ បានសម្រាចដាក់កម្ពុជាក្នុងបញ្ជីប្រផេះ។

* ចាប់តាំងពីឆ្នាំ២០១១ – ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងបំពេញកិច្ចការជាច្រើន ដើម្បីបំពេញតាមអនុសាសន៍របស់ក្រុមការងារហិរញ្ញវត្ថុ។ ជាលទ្ធផល អង្គមហាសន្និបាតក្រុមការងារហិរញ្ញវត្ថុ បានថ្លែងការកោតសសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែង និងបានសម្រេចជាឯកច្ឆ័ន្ទដកកម្ពុជាចេញពីបញ្ជីប្រផេះនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។

* នៅឆ្នាំ២០១៦ ក្រុមប្រទេសអាស៉ីប៉ាស៉ីហ្វិក ស្ដីពីការសម្អាតប្រាក់ បានវាយតម្លៃអញ្ញមញ្ញស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មលើកទី២ និងបានរកឃើញថា កម្ពុជានៅមានចំណុចខ្វះខាតជាយុទ្ធសាស្រ្តមួយចំនួននៅឡើយ ដូចជា មិនមានមូលដ្ឋានគតិយុត្ត ឬវិធានការដើម្បីអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ទាក់ទងនឹងការដាក់ទណ្ឌកម្មហិរញ្ញវត្ថុតាមគោលដៅចំពោះហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

* នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារហិរញ្ញវត្ថុ បានដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីប្រផេះម្ដងទៀត និងបានតម្រូវឱ្យអនុវត្តផែនការសកម្មភាព ដើម្បីបំពេញបន្ថែមចំណុចខ្វះខាត ជាយុទ្ធសាស្រ្តនានាតាមកាលបរិច្ឆេទកំណត់ ដូចជា៖ ត្រូវមានក្របខណ្ឌគតិយុត្តទាក់ទងនឹងការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយអាវុធមហាប្រល័យ ឱ្យបានមុនដំណាច់ខែឧសភា ឆ្នាំ២០២០ និងការធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ឱ្យបានមុនដំណាច់ខែកញ្ញា ឆ្នាំ២០២០ ជាដើម។

២៖ គោលបំណង៖ ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពីវិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម

៣៖ វិសាលភាព៖ ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះរាល់សកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |