ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រជាជនទីក្រុងវូហាន តម្រង់ជួររង់ចាំធ្វើតេស្តរក COVID-19 ចំពោះមុខការព្រួយបារម្ភពីរលកទី២ នៃការផ្ទុះជំងឺឆ្លង

ប្រជាជនទីក្រុងវូហាន តម្រង់ជួររង់ចាំធ្វើតេស្តរក COVID-19 ចំពោះមុខការព្រួយបារម្ភពីរលកទី២ នៃការផ្ទុះជំងឺឆ្លង

(វូហាន)៖ ប្រជាជននៅក្នុងទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន បានតម្រង់ជួរដើម្បីរង់ចាំទទួលការធ្វើតេស្ដរក COVID-19 កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងពី «រលកទី២» បន្ទាប់ពីករណីឆ្លងជាចង្កោមត្រូវបានរាយការណ៍ នារយៈពេលប៉ុន្មានថ្ងៃមុននេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២០។

ការធ្វើតេស្ដលើប្រជាជនក្នុងទីក្រុងវូហាន ត្រូវបានធ្វើឡើងនៅតាមតង់ជាច្រើន ដែលសង់ដោយអាជ្ញាធរនៅឯចំណតរថយន្ដ, ឧទ្យាន និងអគាររបស់រដ្ឋ ក្រោមការអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាព។ បុរសម្នាក់អាយុ ៤០ឆ្នាំបានប្រាប់អ្នកទីភ្នាក់ងារព័ត៌មាន AFP ពេលមកទទួលការធ្វើតេស្ដរក COVID-19 យ៉ាងដូច្នេះថា «ការធ្វើតេស្ដគឺជារឿងល្អពីព្រោះវាគឺជាមធ្យោបាយ ទទួលខុសត្រូវចំពោះខ្លួនឯង និងអ្នកដទៃ»

គួរបញ្ជាក់ថា បើតាមគណៈកម្មាការជាតិសុខាភិបាលចិន មនុស្សច្រើនជាង ៣,៨០០នាក់បានស្លាប់ដោយសារ COVID-19 នៅក្នុងទីក្រុងវូហាន ហើយដែលតួលេខនេះ គឺរ៉ាប់រងចំនួនអ្នកស្លាប់ភាគច្រើនលើសលប់ នៃអ្នកស្លាប់សរុបទូទាំងប្រទេស ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន អាជ្ញាធរមានគម្រោងធ្វើ តេស្ដឡើងវិញលើប្រជាជនក្នុងទីក្រុងវូហានទាំងអស់ ១១លាននាក់ ប៉ុន្តែគម្រោងនេះ នៅមិនទាន់មានការបញ្ជាក់អ្វីលម្អិតនោះទេ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |