ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កីឡដ្ឋាន Camp Nou របស់ Barcelona ប្រែ​ក្លាយ​ជា​មណ្ឌល​ចាក់​វ៉ាក់សាំង​ប្រឆាំង Covid-19

កីឡដ្ឋាន Camp Nou របស់ Barcelona ប្រែ​ក្លាយ​ជា​មណ្ឌល​ចាក់​វ៉ាក់សាំង​ប្រឆាំង Covid-19

បាល់ទាត់៖ កីឡដ្ឋាន​បាល់ទាត់​ធំ​ជាង​គេ​នៅ​អឺរ៉ុប Camp Nou របស់​ក្លិប​អេ​ស្ប៉ា​ញ FC Barcelona បាន​ប្រែក្លាយ​ទៅជា​មណ្ឌល​ចាក់​វ៉ាក់សាំង​ប្រឆាំង Covid-19 ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​អេ​ស្ប៉ា​ញ​។

Barcelona បាន​បញ្ជាក់​ថា​ កីឡដ្ឋាន Camp Nou នឹង​ផ្តល់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ប្រមាណ ៧៥០០​នាក់​ក្នុង​រយៈពេល ៣​សប្តាហ៍​ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។ ​​ការ​ចាក់​វ៉ាក​សាំង​នឹង​ត្រូវ​ធ្វើឡើង​នៅ​ក្នុង​សាល Sala Berlin ក្នុង​កីឡដ្ឋាន Camp Nou​។​ ​សមាជិក​ក្រុមការងារ​នៃ​ក្លិប​ Barcelona ក៏​នឹង​ត្រូវ​ទទួល​វ៉ាក់សាំង​ផង​ដែរ​។​ មន្ត្រី​សុខាភិបាល​ក្នុង​តំបន់ Catalan មាន​គោលដៅ​ផ្តល់​វ៉ាក់សាំង​អោយ​បាន ៧០% ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​មាន​គោលដៅ​ចាក់​អោយ​បាន ៥០​ម៉ឺន​នាក់​ក្នុង​មួយ​សប្ដាហ៍​។​ បច្ចុប្បន្ន​អេ​ស្ប៉ា​ញ​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ករណី​ឆ្លង Covid-19 ច្រើន​ចំណាត់ថ្នាក់​លេខ ១១ ដោយមាន​ករណី​ឆ្លង​សរុប​ជាង ៣​លាន​កន្លះ និង​មាន​ករណី​ស្លាប់​ជិត ៨​ម៉ឺន​នាក់​៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាអន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |