ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

មនុស្ស១១នាក់ស្លាប់ជាបន្ដបន្ទាប់ នៅស្រុកល្វាឯម ខេត្តកណ្ដាល សង្ស័យពុលស្រា.ស ក្រោយលួចផឹកកំដរបុណ្យសព

មនុស្ស១១នាក់ស្លាប់ជាបន្ដបន្ទាប់ នៅស្រុកល្វាឯម ខេត្តកណ្ដាល សង្ស័យពុលស្រា.ស ក្រោយលួចផឹកកំដរបុណ្យសព

(កណ្ដាល)៖ មនុស្ស១១នាក់ បានស្លាប់ជាបន្ដបន្ទាប់ រហូតដល់ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ ដែលសង្ស័យថាពុលស្រាស ក្រោយពួកគាត់នាំគ្នាលួចផឹកកំដរពិធីបុណ្យសពមួយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១កន្លងទៅ។ ទីតាំងកើតហេតុស្ថិតនៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល។

លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានប្រាប់នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះថា មានប្រជាពលរដ្ឋមួយប្រមាណ២០នាក់ បានលួចទៅទិញស្រាសពីតូបលក់ចាប់ហួយ និងតៀមស្រា ហើយនាំគ្នាលួចផឹកនៅក្នុងពិធីបុណ្យសព បើទោះបីជាអាជ្ញាធរធ្លាប់ប្រកាសក្ដែងៗរួចមកហើយពីការផ្អាកលក់ស្រា និងផ្អាកលួចផឹកស្រាយ៉ាងណាក្ដី។

លោកបញ្ជាក់ទៀតថា ករណីលួចលក់ស្រានេះដែរ អាជ្ញាធរបានចុះទៅប្រមូលស្រាសទាំងអស់ពីតូបប្រមាណ២០នៅតាមមូលដ្ឋាន ដើម្បីយកទៅពិនិត្យ ហើយមន្ត្រីកាំកុងត្រូល បានអះអាងបឋមថា រកឃើញជាតិមេតាណុលលើសកម្រិតនៅក្នុងស្រាស ទើបដាក់ការសង្ស័យថា មកពីសារធាតុនេះទើបបង្ក ឲ្យមនុស្សពុលស្លាប់ ហើយនៅរង់ចាំលទ្ធផលច្បាស់ការណ៍ពីមន្ទីរពិសោធន៍នៅភ្នំពេញ។

រីឯម្ចាស់តូបលួចលក់ទាំងអស់ ត្រូវបានធ្វើកិច្ចសន្យាបញ្ឈប់ការលួចលាក់លក់ស្រា អំឡុងពេលវិធានការកូវីដ១៩នេះ បើសិនហ៊ានលួចលក់ទៀត នឹងចាត់ការតាមផ្លូវច្បាប់មិនខាន ហើយទីតាំងផលិតស្រាសទាំងអស់ ក៏ត្រូវបានចុះពិនិត្យ និងណែនាំ ព្រមទាំងបានផ្អាកបណ្ដោះអាសន្នសិន។ ក្នុងករណីរកឃើញ នោះអាជ្ញាធរនឹងចាត់ការតាមផ្លូវច្បាប់មិនខានឡើយ។

លោកអភិបាលស្រុកបានបញ្ជាក់ថា ការស្លាប់របស់ពួកគាត់មានជាបន្តបន្ទាប់ អាស្រ័យលើស្ថានភាពសុខភាពរបស់ពួកគាត់ ពោលអ្នកស្លាប់ភាគច្រើនអាយុ៥០ឆ្នាំជាង ដែលពួកគាត់ភាគច្រើនជាអ្នកនេសាទ ហើយជាក្រុមញៀនស្រា ដុះមេ ដោយតែងតែលួចផឹកស្ងាត់ៗ ខណៈអាជ្ញាធរបានធ្វើការណែនាំជារឿយៗ ស្ដីពីការផ្អាកលក់ស្រា ផ្អាកផឹកស្រា ប៉ុន្តែពួកគាត់លួចផឹកស្ងាត់ៗ និងលួចលក់ស្ងាត់ៗ ដែលកត្តានេះជាការលំបាកបំផុត ព្រោះពួកគាត់មិនសហការជាមួយអាជ្ញាធរឡើយ។

លោក កន សុកកាយ អភិបាលស្រុកល្វាឯម បានបញ្ជាក់ទៀត ក្រោយស្លាប់ភ្លាម មន្ត្រីសុខាភិបាលបានចុះមកយកសំណាកពិនិត្យភ្លាមៗផងដែរ ក្រែងលោស្លាប់ដោយសារកូវីដ ប៉ុន្តែជាលទ្ធផលគឺ អវិជ្ជមាន។ លោកក៏បានរៀបចំប៉ុស្តិ៍សុខភាពមួយនៅភូមិកើតហេតុតែម្ដង ដើម្បីជាភាពងាយស្រួលដល់អ្នកដែលដឹងខ្លួនថា ធ្លាប់បានផឹកស្រាសកន្លងមក ត្រូវរួសរាន់ស្ម័គ្រចិត្តមកពិនិត្យសុខភាពឲ្យបានរួសរាន់ ចៀសវាងកើតមានបញ្ហាធំទើបរត់រកពេទ្យ។

ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានប្រាប់ ថា កម្លាំងសមត្ថកិច្ចចម្រុះកំពុងបើកការស្រាវជ្រាវលម្អិតបន្ដទៀត ដើម្បីកំណត់ច្បាស់ថា មូលហេតុបណ្ដាលមកពីអ្វីឲ្យប្រាកដ ខណៈហេតុផលខ្លះមិនទាន់សមស្របនោះទេ ដូច្នេះកម្លាំងសមត្ថកិច្ចកំពុងយកចិត្តទុកដាក់លើករណីនេះ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |