ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

WHOសូមប្រទេសអ្នកមានៗ ផ្អាកការចាក់វ៉ាក់សាំងជូនក្មេងៗសិន ហើយបរិច្ចាគវ៉ាក់សាំងទាំងនោះដល់កម្មវិធី COVAX វិញ

WHOសូមប្រទេសអ្នកមានៗ ផ្អាកការចាក់វ៉ាក់សាំងជូនក្មេងៗសិន ហើយបរិច្ចាគវ៉ាក់សាំងទាំងនោះដល់កម្មវិធី COVAX វិញ

(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រសប្ដាហ៍នេះ បានទទូចដល់បណ្ដាប្រទេសអ្នកមានៗ ឲ្យផ្អាកផែនការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ពួកគេជូនដល់កុមារ និងមនុស្សជំទង់ ដោយជំនួសមកវិញនូវការបរិច្ចាគវ៉ាក់សាំងទាំងនោះ ជូនដល់បណ្ដាប្រទេសក្រីក្រវិញ ខណៈដែលមានការព្រមានថា ឆ្នាំទី ២ នៃការឆ្លងរាតត្បាត COVID-19 មើលទៅហាក់បីដូចជាមានគ្រោះថ្នាក់ ដល់អាយុជីវិតកាន់តែច្រើនឡើងៗ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃសៅរ៍ ទី១៥ ខែឧសភា ឆ្នាំ២០២១។

អគ្គនាយកអង្គការ WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) បានគូសបញ្ជាក់ថា «ខ្ញុំយល់ពីមូលហេតុដែលប្រទេសខ្លះ ចង់ចាក់វ៉ាក់សាំងជូនដល់កុមារ និងក្មេងជំទង់របស់ពួកគេ ប៉ុន្តែឥឡូវនេះខ្ញុំសូមជំរុញពួកគេ ឱ្យធ្វើការពិចារណា ហើយជំនួសមកវិញនូវការបរិច្ចាគវ៉ាក់សាំងទាំងនោះ ទៅដល់គម្រោងចែកចាយវ៉ាក់សាំងជាសកល កូវ៉ាកស៍ (COVAX) ដើម្បីធានាបានថា ប្រទេសដែលត្រូវការបំផុតអាចបានទទួលការការពារ»

លោក Tedros Adhanom Ghebreyesus បានគូសបញ្ជាក់បន្ថែមថា «បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម មិនមានវ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់គ្រាន់ សូម្បីតែសម្រាប់ចាក់ជូនដល់បុគ្គលិកសុខាភិបាល ហើយមន្ទីរពេទ្យកំពុងលិចលង់ជាមួយក្រុមមនុស្ស ដែលត្រូវការការថែទាំសង្គ្រោះបន្ទាន់»

គួរបញ្ជាក់ថា បើតាមសារព័ត៌មាន AFP វ៉ាក់សាំងបង្ការជំងឺ COVID-19 ជិត ១.៤ពាន់លានដូសហើយ ត្រូវបានចាក់ជូនប្រជាជននៅក្នុងប្រទេស និងដែនដីយ៉ាងហោចណាស់ ២១០នៅជុំវិញពិភពលោក ក្នុងនោះមានវ៉ាក់សាំងចំនួន ៤៤ភាគរយត្រូវបានចាក់ជូនប្រជាជន នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ដែលស្មើនឹង ១៦ភាគរយ នៃចំនួនប្រជាជនពិភពលោក ប៉ុន្តែមានវ៉ាក់សាំងតែ ០.៣ភាគរយប៉ុណ្ណោះ ដែលត្រូវបានចាក់ជូនប្រជាជននៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាបបំផុតចំនួន ២៩៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |