ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រុស្ស៊ីដាក់ឲ្យប្រើវ៉ាក់សាំងថ្មីឈ្មោះ Sputnik Light «ប្រភេទចាក់តែ១ដូស» ដែលមានប្រសិទ្ធភាពជិត ៨០% (ក្នុង១ដូសតម្លៃមិនដល់១០ដុល្លារ)

រុស្ស៊ីដាក់ឲ្យប្រើវ៉ាក់សាំងថ្មីឈ្មោះ Sputnik Light «ប្រភេទចាក់តែ១ដូស» ដែលមានប្រសិទ្ធភាពជិត ៨០% (ក្នុង១ដូសតម្លៃមិនដល់១០ដុល្លារ)

(ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានអនុម័តឲ្យប្រើវ៉ាក់សាំងបង្ការ COVID-19 ថ្មីមួយទៀតជាប្រភេទ «ចាក់តែមួយដូស» ដែលមានឈ្មោះថា ស្ពាត់នីក ឡៃត៍ (Sputnik Light) ស្ថិតក្នុងគោលដៅជំរុញការនាំចេញទៅកាន់ប្រទេស ដែលកំពុងរងការវាយលុកដោយជំងឺ COVID-19 កាន់តែធ្ងន់ធ្ងរ។ នេះបើតាមការដកស្រង់ចេញពី សារព័ត៌មាន CNBC នារសៀលថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។

មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) ដែលទទួលបន្ទុកចាត់ចែងវ៉ាក់សាំងខាងលើ បានអះអាងថា Sputnik Light ត្រូវបានអភិវឌ្ឍឡើងដោយ វិទ្យាស្ថានស្រាវជ្រាវរុស្ស៊ី ហ្គាម៉ាឡេយ៉ា (Gamaleya) ដោយវាមានប្រសិទ្ធភាពរហូតដល់ ៧៩.៤% និងមានតម្លៃមិនដល់ ១០ដុល្លារអាមេរិកឡើយនៅក្នុង ១ដូស។

បើតាម RDIF វ៉ាក់សាំងថ្មីនេះ គឺត្រូវបានអភិវឌ្ឍឡើងមក ដោយសមស្របទៅតាមស្តង់ដានៃការផលិតវ៉ាក់សាំង និងមានសមាសធាតុផ្សំ ត្រឹមត្រូវដូចទៅនឹងវ៉ាក់សាំងប្រភេទចាក់ពីរដូស Sputnik V ដែលខ្លួនបានអភិវឌ្ឍពីមុនផងដែរ។

ទោះជាយ៉ាងណារុស្ស៊ីបានអះអាងថា វ៉ាក់សាំង Sputnik Light នេះ កំពុងស្ថិតក្នុងការធ្វើតេស្តដំណាក់កាលទី ៣ នៅឡើយ ទៅលើមនុស្សសរុប ៧,០០០នាក់ នៅក្នុងប្រទេសរុស្ស៊ីផ្ទាល់ ក៏ដូចជាប្រទេសហ្គាណា, អេមីរ៉ាត់អារ៉ាប់រួម និងប្រទេសមួយចំនួនទៀត។ លទ្ធផលបឋមនៃការធ្វើតេស្តដំណាក់កាលទី ៣ (ចុងក្រោយ) នឹងត្រូវចេញនៅចុងខែឧសភានេះហើយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |