ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រធានាធិបតីមិចស៊ីកូប្តេជ្ញាស៊ើបអង្កេតស៊ីជម្រៅ ចំពោះករណីបាក់ស្ពានអាកាស ដែលបានផ្តាច់ជីវិតមនុស្ស ២៤នាក់ និងរបួស ៧៩នាក់

ប្រធានាធិបតីមិចស៊ីកូប្តេជ្ញាស៊ើបអង្កេតស៊ីជម្រៅ ចំពោះករណីបាក់ស្ពានអាកាស ដែលបានផ្តាច់ជីវិតមនុស្ស ២៤នាក់ និងរបួស ៧៩នាក់

(មិចស៊ីកូ)៖ ប្រធានាធិបតីមិចស៊ីកូនៅថ្ងៃអង្គារសប្តាហ៍នេះ បានសន្យាធ្វើការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ ពាក់ព័ន្ធករណីបាក់ស្ពានអាកាស ដែលមានរថភ្លើងធ្វើដំណើរឆ្លងកាត់ និងបណ្តាលឲ្យមនុស្ស ២៤នាក់ស្លាប់ ព្រមទាំង ៧៩នាក់ទៀតរងរបួស កាលពីយប់ថ្ងៃចន្ទ (ម៉ោងនៅមិចស៊ីកូ)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១។

ការប្រកាសរបស់ប្រធានាធិបតីមិចស៊ីកូលោក អាន់ដ្រែស ម៉ានូអ៊ែល ឡូប៉ែស អូប្រាដ័រ (Andres Manuel Lopez Obrador) ខាងលើនេះ ត្រូវបានធ្វើឡើងខណៈដែលក្រុមសង្គ្រោះ កំពុងតែគាស់កកាយរកអ្នកបាត់ខ្លួន នៅក្នុងគំនរស្ពានដែលបានបាក់ និងស្ទូចយកកម្ទេចកម្ទី ព្រមទាំងកំណាត់ទូររថភ្លើងចេញពីកន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ។

ក្រោយហេតុការណ៍កើតឡើង នៅក្នុងទីក្រុងមិចស៊ីកូស៊ីធី (Mexico City) ខាងលើនេះ សំនួរជាច្រើនត្រូវបានចោទទៅលើភាពមិនប្រក្រតី នៃការសាងសង់ស្ពានអាកាស សម្រាប់រថភ្លើង និងអ្នកឆ្លងកាត់រាប់លាននាក់ជារៀងរាល់ថ្ងៃ ដែលជាហេតុជំរុញឲ្យអាជ្ញាធរ ប្តេជ្ញាបើកការស៊ើបអង្កេតតែម្តង។ លោកប្រធានាធិបតីមិចស៊ីកូបានសង្កត់ធ្ងន់ថា «ការស៊ើបអង្កេតដ៏ស៊ីជម្រៅមួយ នឹងត្រូវរៀបចំឡើង…. ដើម្បីឲ្យដឹងការពិត។ យើងមិនអាចធ្វើការសន្មត់លើអ្វីមួយ ទោះជាតិច ឬច្រើនក្តី ដោយគ្មានភស្តុតាងមកបញ្ជាក់នោះឡើយ»

គួរបញ្ជាក់ថា ប្រព័ន្ធផ្លូវរថភ្លើងលើអាកាស ដែលបានបាក់នៅក្នុងទីក្រុងមិចស៊ីកូស៊ីធីនោះ ត្រូវបានសាងសង់ឡើងនៅអំឡុងឆ្នាំ២០០៦ ដល់ឆ្នាំ២០១២ កាលពីរដ្ឋមន្ត្រីការបរទេសបច្ចុប្បន្នគឺលោក ម៉ាសេឡូ អេប្រាដ (Mercelo Ebrard) នៅជាអភិបាលរដ្ឋធានីមិចស៊ីកូស៊ីធី៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |