ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រុមហ៊ុនចិនចង់សហការជាមួយកាណាដា ដើម្បីធ្វើតេស្ត និងផលិតវ៉ាក់សាំង COVID-19 លើទឹកដីកាណាដាតែម្តង

ក្រុមហ៊ុនចិនចង់សហការជាមួយកាណាដា ដើម្បីធ្វើតេស្ត និងផលិតវ៉ាក់សាំង COVID-19 លើទឹកដីកាណាដាតែម្តង

(អូតាវ៉ា)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង ខេនស៊ីណូ (CanSino Biologics Inc) របស់ប្រទេសចិន កំពុងតែសហការជាមួយអង្គការស្រាវជ្រាវ NRC របស់ប្រទេសកាណាដា ដើម្បីឆ្ពោះទៅរកការធ្វើតេស្តនិងផលិតវ៉ាក់សាំង COVID-19 នៅកាណាដា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០។

អង្គការ NRC ដែលមានតួនាទីត្រួតពិនិត្យសុវត្ថិភាពផ្នែកឱសថ របស់ប្រទេសកាណាដាបានឲ្យដឹងថា ខ្លួននឹងជួយសម្រួលដល់គម្រោងផលិត វ៉ាក់សាំងរបស់ក្រុមហ៊ុន CanSino នៅឯទីតាំងមួយរបស់រដ្ឋាភិបាលកាណាដា ក្នុងទីក្រុង ម៉ុងត្រេអាល់ (Montreal) ហើយក្រុមហ៊ុន CanSino កំពុងតែរៀបចំស្នើសុំក្រសួងសុខាភិបាលកាណាដា សម្រាប់ការធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួន នៅក្នុងប្រទេសកាណាដា។

បើតាមអង្គការ NRC វ៉ាក់សាំងរបស់ក្រុមហ៊ុន CanSino កំពុងតែស្ថិតនៅដំណាក់កាលដំបូងនៃការធ្វើតេស្ត ហើយគ្មាននរណាអាចធានាថា វានឹងមានប្រសិទ្ធភាព ក៏ដូចជាសុវត្ថិភាពមួយរយភាគរយដែរ ឬក៏អត់ឡើយ។ ប៉ុន្តែប្រសិនបើជោគជ័យ កិច្ចសហការគ្នានេះអាចជួយធានាបានថា ប្រជាជនកាណាដានឹងទទួលបានវ៉ាក់សាំងនេះ ដោយទិន្នន័យនៃការធ្វើតេស្តនៅក្នុងប្រទេសផ្ទាល់ អាចជួយឲ្យក្រសួងសុខាភិបាល កាណាដាកាន់តែទុកចិត្តថា វាពិតជាមានសុវត្ថិភាព ហើយការផលិតនៅកាណាដាផ្ទាល់ធានាថា ពេលត្រូវការគឺមានភ្លាមៗនៅក្បែរខ្លួន។

គួរជម្រាបថា វ៉ាក់សាំងដែលជួយការពារយើងពី COVID-19 នឹងអាចបញ្ចប់ការរាតត្បាតនៃជំងឺនេះ ប៉ុន្តែការស្វែងរកវ៉ាក់សាំងមួយ ដែលមានប្រសិទ្ធភាពព្រមទាំងសុវត្ថិភាព រួមនិងការផលិតឲ្យបានគ្រប់គ្រាន់ សម្រាប់តម្រូវការនោះ គឺជាបញ្ហាប្រឈមដ៏ធំមួយ។ ដោយឡែក សម្រាប់ចំនួនករណីឆ្លង COVID-19 នៅក្នុងប្រទេសកាណាដាវិញ នាពេលនេះគឺមានសរុប ៧១,១៥៧ករណី ក្នុងនោះស្លាប់ ៥,១៦៩នាក់ និងជាសះស្បើយចំនួន ៣១,៩៤៦នាក់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |