ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

ថៃរកឃើញអ្នកឆ្លងកូវីដ១៩ជាង២,០០០នាក់ក្នុង១ថ្ងៃ ដែលជាតួលេខខ្ពស់ថ្មី១ទៀត

ថៃរកឃើញអ្នកឆ្លងកូវីដ១៩ជាង២,០០០នាក់ក្នុង១ថ្ងៃ ដែលជាតួលេខខ្ពស់ថ្មី១ទៀត

(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅប្រទេសថៃ CCSA បានរាយការណ៍នៅថ្ងៃសុក្រសប្តាហ៍នេះថា អ្នកឆ្លងជំងឺនេះរហូតដល់ ២,០៧០នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺ ០៤នាក់ទៀតបាត់បង់ជីវិត នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ហើយនេះគឺជាចំនួនអ្នកឆ្លងដ៏អាក្រក់ថ្មីមួយទៀត ដែលប្រទេសអាស៊ានមួយនេះទើបជួបប្រទះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នារសៀលថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លង COVID-19 ថ្មីៗទាំង ២,០៧០នោះ ០៨នាក់ជាករណីនាំចូល, ៧៤០នាក់នៅទីក្រុងបាងកក, ២៣៧នាក់នៅខេត្តឈៀងម៉ៃ, ១២៥នាក់នៅខេត្តឈុនបុរី និង ៧៩នាក់នៅខេត្តសាមុតប្រាកាន។ ក្រោយការបូកសរុបទិន្នន័យថ្មីៗនេះ ធ្វើឲ្យចំនួនអ្នកឆ្លង COVID-19 ទូទាំងប្រទេសថៃកើនដល់ ៥០,១៨៣ករណី ក្នុងនោះមានអ្នកស្លាប់ ១២១នាក់ និងជាសះស្បើយវិញ ៣០,១៨៩នាក់ ខណៈអ្នកជំងឺជិត ២០,០០០នាក់ទៀត កំពុងស្ថិតក្នុងការព្យាបាល។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីដើមសប្តាហ៍នេះ បានសម្រេចចិត្តមិនទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ាននៅក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីឡើយ ព្រោះតែលោកចង់ស្ថិតនៅក្នុងប្រទេសថៃ ដើម្បីគ្រប់គ្រងស្ថានការណ៍ COVID-19 ដែលកំពុងវិវឌ្ឍកាន់តែធ្ងន់ធ្ងរ។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតត្រឹមថ្ងៃសុក្រនេះ ថៃបានចាក់វ៉ាក់សាំងសរុប ៩៦៤,៨២៥ដូសហើយជូនប្រជាជន៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |