ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងសុខាភិបាល ណែនាំកន្លែងផ្តល់សេវាសុខាភិបាលឯកជន ចង់ប្រើប្រាស់ឧបករណ៍តេស្តកូវីដ១៩រហ័ស ត្រូវគោរពតាមគោលការណ៍ណែនាំ

ក្រសួងសុខាភិបាល ណែនាំកន្លែងផ្តល់សេវាសុខាភិបាលឯកជន ចង់ប្រើប្រាស់ឧបករណ៍តេស្តកូវីដ១៩រហ័ស ត្រូវគោរពតាមគោលការណ៍ណែនាំ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានណែនាំដល់កន្លែងផ្តល់សេវាសុខាភិបាលស្របច្បាប់ មានដូចជាមន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរ សម្រាកព្យាបាល និងមន្ទីរសម្ភព ដែលមានបំណងប្រើប្រាស់ឧបករណ៍តេស្តមេរោគកូវីដ១៩រហ័ស (Rapid Antigen test Covid-19) ត្រូវគោរពតាមគោលការណ៍ណែនាំស្តីពីការប្រើប្រាស់ឧបករណ៍នេះ។

ការណែនាំ និងក្រើនរំលឹករបស់ក្រសួងសុខាភិបាល បានធ្វើឡើងតាមរយៈលិខិតមួយច្បាប់ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ។ ក្រសួងបានបញ្ជាក់ថា គោលការណ៍ណែនាំលើការប្រើប្រាស់ឧបករណ៍នេះ ក្រសួងនឹងចេញនាពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា នៅថ្ងៃដដែលនេះ ក្រសួងសុខាភិបាល ក៏បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអនុញ្ញាតឱ្យកន្លែងផ្តល់សេវាសុខាភិបាលស្របច្បាប់ទាំងអស់អាចប្រើប្រាស់ឧបករណ៍ «Rapid Antigen test Covid-19» ផងដែរ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News ថា ឧបករណ៍តេស្តរកមេរោគកូវីដ១៩ «Rapid Antigen Test COVID-19» មានភាពងាយស្រួលក្នុងការតេស្តរកមេរោគ ហើយប្រើពេលត្រឹម១៥នាទីប៉ុណ្ណោះ។

លោកស្រីបានលើកឡើងដែរថា ឧបករណ៍តេស្ដរហ័សនេះ គឺជួយរករោគវិនិច្ឆ័យបានលឿន ព្យាបាលបានលឿន។ បើតាមលោកស្រីរដ្ឋលេខាធិការរូបនេះ បានអះអាងថា លទ្ធផលនៃការធ្វើតេស្តរបស់ឧបករណ៍នេះ មានភាពត្រឹមត្រូវ ដូចទៅនឹងម៉ាស៊ីនពិសោធន៍ផងដែរ៕

ចាប់ពីពេលនេះទៅ ពេលដែលអាចកំណត់គោលដៅអ្នកសង្ស័យហើយ គឺធ្វើតេស្ដនៅនឹងកន្លែងតែម្ដង បើវិជ្ជមានយើងនឹងបញ្ជូនគាត់ទៅព្យាបាល នៅមណ្ឌលកម្រិតមួយ ដើម្បីកុំឱ្យប្រជាពលរដ្ឋ ចល័តចេញពីតំបន់ ឬសង្កាត់ដែលគាត់រស់នៅ ជាពិសេសងាយស្រួល ក្នុងការគ្រប់គ្រងស្ថានការណ៍៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |