ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ក្នុង១ថ្ងៃជិត ៣០០,០០០នាក់ និងអ្នកជំងឺជាង ២,០០០នាក់ស្លាប់

ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ-១៩ក្នុង១ថ្ងៃជិត ៣០០,០០០នាក់ និងអ្នកជំងឺជាង ២,០០០នាក់ស្លាប់

(ញូដេលី)៖ ប្រទេសឥណ្ឌាបានរាយការណ៍ពីអ្នកជំងឺ COVID-19 រហូតដល់ ២,០២៣នាក់ទៀតបាត់បង់ជីវិត និងអ្នកឆ្លងចំនួន ២៩៥,០០០នាក់ទៀត ត្រូវបានធ្វើតេស្តរកឃើញ តែក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី២១ ខែមេសា ឆ្នាំ២០២១។

តួលេខឆ្លង និងស្លាប់ដោយសារ COVID-19 ប្រចាំថ្ងៃខាងលើនេះ គឺជាកំណត់ត្រាខ្ពស់បំផុតថ្មីមួយទៀតសម្រាប់ឥណ្ឌា ស្ថិតនៅចំពោះមុខការ lockdown រដ្ឋធានីញូដេលីមួយសប្តាហ៍ និងការអំពាវនាវពីសំណាក់ លោកនាយករដ្ឋមន្ត្រី ណារិដ្រា ម៉ូឌី ឲ្យពលរដ្ឋចូលរួមជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតដ៏អាក្រក់លើកនេះ។

លោក ណារិនដ្រា ម៉ូឌី បានលើកឡើងកាលពីយប់ថ្ងៃអង្គារម្សិលមិញនេះថា «ជាថ្មីម្តងទៀត យើងកំពុងស្ថិតក្នុងការប្រយុទ្ធដ៏ធំមួយ។ តាមពិតស្ថានការណ៍ បានស្ថិតក្នុងការគ្រប់គ្រងទៅហើយ កាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែវីរុសកូរ៉ូណាទីពីរនេះ បានបោកបក់ដូចជាព្យុះ»

គួរបញ្ជាក់ថា ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅឥណ្ឌាកើនដល់ ១៥.៦លានករណី ក្នុងនោះមានអ្នកស្លាប់ ១៨២,៥៧០នាក់ និងជាសះស្បើយឡើងវិញ ១២.២៧លាននាក់។ ការឆ្លងរាតត្បាតយ៉ាងគំហុកត្រូវបានគេមើលឃើញ ចាប់តាំងពីក្រុមអ្នកកាន់សាសនាហិណ្ឌូទូទាំងប្រទេសឥណ្ឌា ចាប់ផ្តើមប្រារព្ធពិធីបុណ្យ គុម មេឡា (Kumbh Mela) ដែលតែងតែមានការជួបជុំគ្នាយ៉ាងកកុញ ហើយវានឹងមានរយៈពេល ពេញមួយខែមេសានេះតែម្តង៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |