ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រសួងធនធានទឹក ចេញសេចក្ដីជូនដំណឹងពីការព្យាករអាកាសធាតុ លើកទី២ សម្រាប់ឆ្នាំ២០២១

ក្រសួងធនធានទឹក ចេញសេចក្ដីជូនដំណឹងពីការព្យាករអាកាសធាតុ លើកទី២ សម្រាប់ឆ្នាំ២០២១

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្តីពី ការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនដំណឹង ដែល ទទួលបាននៅថ្ងៃនេះ។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា បន្ទាប់ពីបានធ្វើការតាមដាន ការវិវត្តន៍ស្ថានភាពអាកាសធាតុ ជាបន្តបន្ទាប់ ជាលក្ខណៈសកល និងតំបន់ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹង ដល់សាធារណជន ឲ្យបានជ្រាប អំពីការព្យាករអាកាសធាតុលើកទី២ សម្រាប់ឆ្នាំ២០២១ ដូចខាងក្រោម ៖

១៖ បាតុភូតសកល៖

ផ្អែកទៅលើស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក តំបន់ជួរខ្សែអេក្វាទ័រ បានបង្ហាញឲ្យឃើញថា ក្នុងឆ្នាំ២០២១នេះ កម្ពុជាទទួលរងនូវឥទ្ធិពលពីបាតុភូត ( Neutral ) ដែលជាបាតុភូតអន្តរកាល ចន្លោះរវាងបាតុភូត El Nino (ក្តៅ) និង La Nina (ត្រជាក់)។

ចាប់ពីខែឧសភា រហូតដល់ខែតុលា ឆ្នាំ២០២១ (រយៈពេល៥ខែ) បាតុភូតធម្មជាតិដែលមានឥទ្ធិពលមកលើកម្ពុជា មានបាតុភូត Neutral មាន៦០% បាតុភូត El Nino មាន ១០ % និងបាតុភូត La Nina មាន៣០%។

២៖ រដូវវស្សាឆ្នាំ២០២១៖

ក៖ ដើមរដូវវស្សា៖ រដូវវស្សាឆ្នាំ ២០២១ នឹងចូលមកដល់នៅសប្តាហ៍ទី១ នៃខែឧសភា ជាមួយនឹងបរិមាណទឹកភ្លៀង ពីមធ្យមទៅច្រើនបង្គួរ នឹងអាចខ្ពស់ជាងមធ្យម ភាគច្រើនឆ្នាំ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ នៅដើមរដូវវស្សានេះ នឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ កើតមានច្រើន។

ខ៖ ពាក់កណ្តាលរដូវវស្សា៖ ចាប់ពីខែសីហា ដល់ខែកញ្ញា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អ លើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។

នៅពាក់កណ្តាលរដូវវស្សានេះ នឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្តកើតមានច្រើន ក្នុងនោះនឹងអាចបណ្តាលឲ្យបណ្តាខេត្តមួយចំនួន ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។

គ៖ ចុងរដូវវស្សា៖ រដូវវស្សា អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី ៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅបង្គួរ។

៣៖ កូនរដូវប្រាំង៖ នៅក្នុងរដូវវស្សាឆ្នាំ២០២១ នេះ អាចនឹងមិនកើតមានកូនរដូវប្រាំងនោះទេ។

៤៖ ស្ថានភាពព្យុះ៖ នៅក្នុងឆ្នាំ ២០២១ នេះ ចំនួនព្យុះអាចនឹងកើតឡើងក្នុងរង្វង់ពី ២៨-៣០ ព្យុះ នៅក្នុង មហាសមុទ្រប៉ាស៊ីហ្វិក នឹងអាចមានមួយចំនួនទៀត កើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង។

យោងលើស្ថានភាពអាកាសធាតុ ដូចបានព្យាករណ៍ និងជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន បានជ្រាបជាព័ត៌មាន៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |