ទាន់ហេតុការណ៍
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ———————————
0

ក្រសួងការងារ ណែនាំ៣ចំណុច ដល់ម្ចាស់រោងចក្រ សហគ្រាស ដែលត្រូវផ្អាកសកម្មភាពអាជីវកម្ម ក្នុងអំឡុងពេលបិទខ្ទប់

ក្រសួងការងារ ណែនាំ៣ចំណុច ដល់ម្ចាស់រោងចក្រ សហគ្រាស ដែលត្រូវផ្អាកសកម្មភាពអាជីវកម្ម ក្នុងអំឡុងពេលបិទខ្ទប់

(ភ្នំពេញ)៖ ដើម្បីធានាផលប្រយោជន៍របស់កម្មករនិយោជិត អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំ ៣ចំណុច ដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដែលត្រូវផ្អាកសកម្មភាពអាជីវកម្ម។

នៅក្នុងសេចក្តីណែនាំរបស់ក្រសួងការងារដែល បញ្ជាក់ឱ្យដឹងថា ដើម្បីជាការធានាផលប្រយោជន៍របស់កម្មករនិយោជិតនៅក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុន ដែលត្រូវផ្អាកសកម្មភាពអាជីវកម្មក្នុងអំឡុងពេលបិទខ្ទប់ ត្រូវអនុវត្តន៍ឱ្យមានប្រសិទ្ធភាពដូចខាងក្រោម៖

* ទី១៖ ត្រូវរក្សាប៉ុស្តិ៍ការងារ និងរក្សាអតីតភាពការងារជូនកម្មករនិយោជិតរបស់ខ្លួនក្នុងអំឡុងពេលបិទខ្ទប់នេះ។

* ទី២៖ ត្រូវបើកផ្តល់ប្រាក់ឈ្នួលដើមខែមេសា (ប្រាក់ឈ្នួលសម្រាប់ថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១) ជូនកម្មករនិយោជិតរបស់ខ្លួន ប្រសិនជាមិនទាន់បាន បើកផ្តល់នាពេលកន្លងមក។ ការបើកផ្តល់នេះសូមធ្វើនៅក្រោយពេលចប់វិធានការបិទខ្ទប់។

* ទី៣៖ ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់កម្មករនិយោជិតរបស់ខ្លួនទៅតាមលទ្ធភាព ដោយផ្អែកលើស្មារតីមនុស្សធម៌សាមគ្គីភាព និងទំនួលខុសត្រូវសង្គម នៅក្នុងគ្រាលំបាករួមនេះ។ ការបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមនេះក៏សូមធ្វើនៅក្រោយពេលចប់វិធានការបិទខ្ទប់៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |