ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

សហរដ្ឋអាមេរិកចោទចិនទៀតហើយ ថាកំពុងព្យាយាមលួចយកទិន្នន័យ នៃការអភិវឌ្ឍវ៉ាក់សាំង COVID-19

សហរដ្ឋអាមេរិកចោទចិនទៀតហើយ ថាកំពុងព្យាយាមលួចយកទិន្នន័យ នៃការអភិវឌ្ឍវ៉ាក់សាំង COVID-19

(វ៉ាស៊ីនតោន)៖ ក្រុមជំនាញនៃទីភ្នាក់ងារសន្តិសុខតាមប្រព័ន្ធអ៉ីនធើណិត និងការស៊ើបអង្កេតសហរដ្ឋអាមេរិកបានចោទប្រកាន់ថា ក្រុម hackers ចិនកំពុងតែព្យាយាមលួចទិន្នន័យស្តីអំពីការស្រាវជ្រាវ និងអភិវឌ្ឍវ៉ាក់សាំង ប្រឆាំងវីរុសកូរ៉ូណា (COVID-19) ដែលអាមេរិកកំពុងអភិវឌ្ឍ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០។

ជុំវិញបញ្ហាខាងលើនេះ ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក FBI និងក្រសួងសន្តិសុខមាតុភូមិ កំពុងតែត្រៀមចេញសារព្រមានមួយ ស្របពេលដែលរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន អាមេរិកកំពុងបន្តធ្វើការអភិវឌ្ឍ វ៉ាក់សាំងប្រឆាំង COVID-19 នៅឡើយ។ នេះបើតាមប្រភពពីកាសែតអាមេរិក Wall Street Journal និង New York Times។

សហរដ្ឋអាមេរិកថែមទាំងបានធ្វើការចោទប្រកាន់ទៀតថា ក្រុម hackers ខាងលើនេះ មានទំនាក់ទំនងជាមួយរដ្ឋាភិបាលចិន ដោយក្នុងនោះពួកគេក៏បានព្យាយាមលួចទិន្នន័យ អំពីការគ្រប់គ្រង ព្យាបាល និងធ្វើតេស្តពាក់ព័ន្ធនឹងជំងឺ COVID-19 ផងដែរ។

គួរបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេសចិន ចាវ លីចៀន (Zhao Lijian) បានទាត់ចោល នូវការចោទប្រកាន់ទាំងប៉ុន្មានខាងលើនេះ និងអះអាងជំហរតបវិញថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះការវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិតគ្រប់ប្រភេទ។

នេះមិនមែនជាលើកទី ១ ឡើយដែលសហរដ្ឋអាមេរិក ធ្វើការចោទប្រកាន់មកលើចិន ពាក់ព័ន្ធនឹងបញ្ហា COVID-19 ព្រោះកន្លងមកក៏មានការចោទថា វីរុសកូរ៉ូណាថ្មីត្រូវបានបង្កើតឡើងនៅ ក្នុងមន្ទីរពិសោធន៍ទីក្រុងវូហានផងដែរ ប៉ុន្តែក្រុមជំនាញអន្តរជាតិជាច្រើនរបស់ WHO និងសូម្បីតែនៅសហរដ្ឋអាមេរិកខ្លួនឯងមិនបានយល់ស្រប ចំពោះការចោទប្រកាន់បែបនោះឡើយ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |