ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឥណ្ឌាអាចនឹងពន្យារពេល ផ្គត់ផ្គង់វ៉ាក់សាំងដល់កម្មវិធី COVAX របស់ WHO ព្រោះតែតម្រូវការក្នុងស្រុកកើនឡើង

ឥណ្ឌាអាចនឹងពន្យារពេល ផ្គត់ផ្គង់វ៉ាក់សាំងដល់កម្មវិធី COVAX របស់ WHO ព្រោះតែតម្រូវការក្នុងស្រុកកើនឡើង

(ញូដេលី)៖ អង្គការយូនីសេហ្វ (UNICEF) នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ប្រទេសឥណ្ឌាអាចនឹងពន្យារពេល ក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន AstraZeneca ដល់កម្មវិធីកូវ៉ាកស៍ (COVAX) ដែលជាកម្មវិធីសម្របសម្រួលការចែកចាយវ៉ាក់សាំង ដឹកនាំដោយសម្ព័ន្ធភាពសុខាភិបាល (GAVI) និងអង្គការសុខភាពពិភពលោក (WHO) សម្រាប់ខែមីនា និងមេសានេះ។

UNICEF បានគូសបញ្ជាក់តាមរយៈសារអេឡិចត្រូនិច ឬ Email ថា «យើងយល់ថាការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់ប្រទេសដែលមានប្រាក់ចំណូលទាប ដែលចូលរួមនៅក្នុងកម្មវិធី COVAX ទំនងជាប្រឈមនឹងការយឺតយ៉ាវ បន្ទាប់ពីមានការរអាក់រអួលពាក់ព័ន្ធនឹងការស្នើសុំ អាជ្ញាប័ណ្ណនាំចេញវ៉ាក់សាំងជាច្រើនដូស ដែលផលិតដោយវិទ្យាស្ថានសេរ៉ូមឥណ្ឌា (SII) ដែលគេរំពឹងថា នឹងដឹកជញ្ជូនចេញនៅខែមីនា និងមេសានេះ»

ជុំវិញបញ្ហានេះ មជ្ឈមណ្ឌល COVAX កំពុងពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា ក្នុងគោលបំណងធានាដល់ការដឹកជញ្ជូនឱ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន។ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuter ប្រទេសឥណ្ឌាបានពន្យារពេលជាបណ្តោះអាសន្ន នូវរាល់ការនាំចេញវ៉ាក់សាំង AstraZeneca ដែលផលិតដោយវិទ្យាស្ថានសេរ៉ូម ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំង ធំជាងគេបំផុតរបស់ពិភពលោក ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងស្រុក ខណៈការឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ក្នុងប្រទេសមានប្រជាជន ច្រើនបំផុតលំដាប់លេខ ២ លើលោកមួយនេះ កំពុងតែកើនឡើងឡើងវិញយ៉ាងគំហុក៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |