ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

កូរ៉េខាងជើងផ្តាច់ចំណងការទូតជាមួយម៉ាឡេស៉ី ដោយសារការធ្វើបត្យាប័នជនជាតិខ្លួន ទៅកាន់អាមេរិក

កូរ៉េខាងជើងផ្តាច់ចំណងការទូតជាមួយម៉ាឡេស៉ី ដោយសារការធ្វើបត្យាប័នជនជាតិខ្លួន ទៅកាន់អាមេរិក

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានផ្តាច់ចំណងការទូតជាមួយប្រទេសម៉ាឡេស៊ី ដែលវាជាការកាត់ផ្តាច់ភ្លាមៗនូវទំនាក់ទំនងមួយ ដែលធ្លាប់តែជិតស្និទ្ធនឹងគ្នា ប៉ុន្តែបានជួបភាពរង្គោះរង្គើ បន្ទាប់ពីករណីឃាតកម្មដ៏គួរឱ្យតក់ស្លុតលើបងប្អូនប្រុសម្តាយទីទៃរបស់ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) នៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ (Kuala Lumpur) កាលពីបួនឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន APF នៅថ្ងៃសុក្រ ទី១៩ ខែមីនា ឆ្នាំ២០២១។

ក្រសួងការបរទេសទីក្រុងព្យុងយ៉ាង (Pyongyang) បានគូសបញ្ជាក់ថា ការសម្រេចបែបនេះ គឺជាឆ្លើយតបទៅនឹងការធ្វើបត្យាប័នរបស់ម៉ាឡេស៉ី ចំពោះពលរដ្ឋកូរ៉េខាងជើងទៅកាន់សហរដ្ឋអាមេរិក កាលពីដើមខែនេះ។ កូរ៉េខាងជើង បានចាត់ទុកទង្វើរបស់ម៉ាឡេស៉ីថាជា «ឧក្រិដ្ឋកម្មដែលមិនអាចអត់ឱនឲ្យបាន» ប្រព្រឹត្តទៅក្រោម «ការស្តាប់បង្គាប់ដោយងងឹតងងុល» ព្រោះតែសម្ពាធរបស់សហរដ្ឋអាមេរិក។

ប្រទេសម៉ាឡេស៊ី ធ្លាប់ជាប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធមួយរបស់ប្រទេសកូរ៉េខាងជើង អ្វីចំណងទាក់ទងនេះ បានធ្លាក់ចុះដុនដាប ពេលដែល បងប្អូនប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ (Kim Jong Nam) ត្រូវបានគេធ្វើឃាតដោយថ្នាំពុល នៅពេលលោករង់ចាំជើងហោះហើរ នៅឯអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ នៃប្រទេសម៉ាឡេស៉ី។

គួរបញ្ជាក់ថា ភាពចុះដុនដាបនៃទំនាក់ទំនងដោយសារតែរឿងនេះ គឺហាក់បានចាប់ផ្តើមវិលទៅដូចដើម ជាមួយការប្រកាសរបស់ម៉ាឡេស៉ី អំពីការបើកទ្វារស្ថានទូតរបស់ខ្លួនឡើងវិញ នៅទីក្រុងព្យុងយ៉ាង ក៏ប៉ុន្តែការប្រកាសរបស់កូរ៉េខាងជើងនៅថ្ងៃសុក្រនេះ គឺជាការបិទបញ្ចប់ យ៉ាងតក់ក្រហល់តែម្តងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |