ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

នាយឧត្តមសេនីយ៍ នេត សាវឿន ចេញសេចក្ដីណែនាំ៥ចំណុច ដើម្បីបង្កើនប្រសិទ្ធភាពរឹតបន្ដឹងអនុវត្តច្បាស់ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១

នាយឧត្តមសេនីយ៍ នេត សាវឿន ចេញសេចក្ដីណែនាំ៥ចំណុច ដើម្បីបង្កើនប្រសិទ្ធភាពរឹតបន្ដឹងអនុវត្តច្បាស់ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីណែនាំ៥ចំណុច ដើម្បីបង្កើនប្រសិទ្ធភាពរឹតប ន្ដឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១។

នាយឧត្តមសេនីយ៍ នេត សាវឿន បានអះអាងថា ការរឹតបន្ដឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ ៣៩ អនក្រ.បក នាឆ្នាំ២០២០កន្លងទៅ បានទទួលលទ្ធផលល្អប្រសើរជាវិជ្ជមាន ដោយបានកាត់បន្ថយចំនួនហេតុការណ៍គ្រោះថ្នាក់ចំនួនអ្នកស្លាប់ អ្នករបួស និងការខូចខាតទ្រព្យសម្បត្តិ។ ប៉ុន្តែគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែជាបញ្ហាប្រឈមយូរអង្វែង កំពុងបង្កហានិភ័យជារៀងរាល់ថ្ងៃដល់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយើង។

ដើម្បីសម្រេចឲ្យបានតាមផែនការរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ សំដៅកាត់បន្ថយចំនួនគ្រោះថ្នាក់ ចំនួនអ្នកស្លាប់អ្នករបួស និងការខូចខាតទ្រព្យសម្បត្តិ ឲ្យបានជាអតិបរមា អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការណែនាំដល់នាយកដ្ឋានជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្តដូចខាងក្រោម៖

*ទី១៖ ត្រូវផ្អែកលើបទពិសោធន៍ល្អ ដែលសម្រេចបានក្នុងឆ្នាំ២០២០ នៅតាមភូមិសាស្រ្តរាជធានី ខេត្តនីមួយៗ ដោយធ្វើការកំណត់ឲ្យបានច្បាស់អំពីគោលដៅ មុខសញ្ញា មូលហេតុ និងពេលវេលាំបង្កគ្រោះថ្នាក់ ឬការប្រព្រឹត្តអំពើល្មើសច្បាប់ ដើម្បីពង្រឹងវិធានការក្នុងការរឹតបន្ដឹងអនុវត្ត ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតាមស្មារតីអនុក្រឹត្យលេខ ៣៩ អនក្រ.បក។

*ទី២៖ ត្រូវបន្តធ្វើការត្រួតពិនិត្យរឹតបន្ដឹងប្រភេទបទល្មើស ចំពោះទោចក្រយានយន្ត និងត្រីចក្រយានយន្តចំនួន០៧ និងប្រភេទបទល្មើស ចំពោះរថយន្តគ្រប់ប្រភេទចំនួន០៩ ដូចបានណែនាំអនុវត្តកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។ ដោយឡែក ចំពោះរថយន្តគ្រប់ប្រភេទ ដែលបានឃាត់ត្រួតពិនិត្យក្នុងករណីប្រព្រឹត្តល្មើសណាមួយក្នុងចំណោម ០៩បទល្មើសត្រូវធ្វើការត្រួតពិនិត្យ និងចាត់ការបន្ថែមតាមអនុក្រឹត្យលេខ ៣៩ អនក្រ.បក តាមករណីល្មើសដូចខាងក្រោម៖

*បើកបរយានយន្តដោយគ្មានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ឬប្រើវិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសហួសសុពលភាព (មាត្រា៧ថ្មី ចំណុចទី៤ ក)

*បើកបរយានយន្តផ្ទាល់ខ្លួន ឬនីតិបុគ្គល មិនបានស្នើសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម ឬប្រើលិខិតអនុញ្ញាតធ្វើអាជីវកម្មហួសសុពលភាព (មាត្រា៧ថ្មី ចំណុចទី៣ «គ» និងមាត្រា១១)

*បើកបរយានយន្តធុនធ្ងន់ យានយន្តុបករណ៍ យានយន្តសណ្តោងរ៉ឺម៉ក ឬសឺមីរ៉ឺម៉ក បិទស្លាកសញ្ញាចាំងពន្លឺខុសបទដ្ឋានកំណត់ ឬមិនមានបិទស្លាកសញ្ញាចាំងពន្លឺ (មាត្រា៧ថ្មី ចំណុចទី១ «ច»)

*ទី៣៖ ត្រូវបង្កើនថែមទៀតក្នុងការរឹតបន្ដឹងអនុវត្តច្បាប់ចំពោះរថយន្តដឹកកម្មករ រថយន្តដឹកអ្នកដំណើរ រថយន្តដឹកដី ថ្ម ខ្សាច់ និងរថយន្តដឹកទំនិញគ្រប់ប្រភេទ ដើម្បីធានាថា អ្នកបើកបរគ្រប់រូបមានបណ្ណបើកបរត្រឹមត្រូវរថយន្ត មានឯកសារអនុញ្ញាតតាមច្បាប់គ្រប់គ្រាន់ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងការផ្ទុក ឬដឹកជញ្ជូនធានាសុវត្ថិភាពតាមច្បាប់កំណត់។

*ទី៤៖ ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដែលរត់គេចខ្លួន ដោយត្រូវបន្តស៊ើបអង្កេត និងតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់ជាដាច់ខាត។ ទន្ទឹមនេះ ត្រូវបញ្ចូលទិន្និន័យជនបង្កគ្រោះថ្នាក់ទាំងនេះ ក្នុងប្រព័ន្ធគ្រប់គ្រងតាមបែបបច្ចេកវិទ្យាទំនើប និងផ្សព្វផ្សាយដល់ស្ថាប័នរដ្ឋ និងឯកជនដែលពាក់ព័ន្ធ។

*ទី៥៖ ត្រូវបង្កើនការអប់រំជាប្រចាំដល់មន្ត្រីនគរបាលក្រោមឱវាទ បំពាក់ជាប់នូវជំហរស្មោះត្រង់ ទន់ភ្លន់ សុភាពរាបសារ តែម៉ឺងម៉ាត់ ក្នុងការបំពេញភារកិច្ច។ ជាមួយនេះ ត្រូវតាមដានជាប្រចាំនូវប្រតិកម្មសាធារណមតិក្នុងបណ្តាញសង្គម ដើម្បីបំភ្លឺ ដោះស្រាយសំណូមពរ ឆ្លើយតបចំពោះព័ត៌មានមិនពិត និងចាត់តាំងធ្វើការត្រួតពិនិត្យជាប្រចាំ សំដៅទប់ស្កាត់ទាន់ពេលនូវបាតុភាពអសកម្ម៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |