ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

សម្តេចតេជោ ហ៊ុន សែន ណែនាំទៅអភិបាលរាជធានីខេត្ត ពិចារណាផ្អាកពិធីមង្គលការ និងពិធីផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន ណែនាំទៅអភិបាលរាជធានីខេត្ត ពិចារណាផ្អាកពិធីមង្គលការ និងពិធីផ្សេងៗ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅអភិបាលរាជធានី-ខេត្ត ផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការផ្ទុះរីករាលដាលជំងឺកូវីដ១៩។

តាមរយៈសារសំឡេងណែនាំមួយចែកចាយតាមបណ្តាញសង្គមនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នាពេលកន្លងទៅសម្តេចបានផ្តល់សិទ្ធិ និងអំណាចដល់អភិបាលរាជធានី-ខេត្ត ក្នុងការសម្រេចបិទ ឬបើកនូវសកម្មភាពសង្គមផ្សេងៗ។

តែបច្ចុប្បន្ននៅពេលជំងឺកូវីដ១៩ កំពុងផ្ទុះ និងមានការចម្លងជំងឺរវាងអ្នកមានជំងឺកូវីដ១៩ ទៅចូលរួមក្នុងកម្មពិធីផ្សេងនោះវិធានការបិទសកម្មភាពសង្គម នៅតាមខេត្តនោះមិនទាន់មានវិធានការនៅឡើយ។ ក្នុងសារសំឡេងនេះ សម្តេចតេជោ បានលើកឡើងពីករណីនៅខេត្តតាកែវ និងខេត្តកំពង ដែលអ្នកកើតជំងឺកូវីដ១៩ ទៅចូលរួមក្នុងពិធីនាំឱ្យមានផលប៉ះពាល់កាន់តែខ្លាំង។

សម្តេចតេជោ បានថ្លែងស្នើយ៉ាងដូច្នេះ «អ៊ីចឹងខ្ញុំសូមស្នើឱ្យអភិបាលខេត្ត អភិបាលរាជធានី ធ្វើការពិចារណាទាក់ទិនការចេញបទបញ្ជាផ្អាកជាបណ្តោះអាសន្ននូវពិធីមង្គលការ ឬពិធីផ្សេងៗនៅក្នុងខេត្ត»។ សម្តេចតេជោ បានបន្តថា «សូមឯកឧត្តម លោកជំទាវ ពិនិត្យមើល ដើម្បីរៀបចំនូវលិខិតជូនដំណឹង ដើម្បីស្នើសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋទៅលើការផ្អាកជាបណ្តោះអាសន្ននូវការរៀបមង្គលការជាដើម»

ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានសូមមានការយោគយល់ពីប្រជាពលរដ្ឋ។ សម្តេចតេជោ ក៏បានលើកឡើងដែរថា ការរៀបចំកម្មវិធីជារឿងមួយ តែគួរថ្លឹងថ្លែងពីបញ្ហាក្នុងសង្គម។ ជាពិសេសការទប់ស្កាត់ការចម្លងជំងឺកូវីដ១៩៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |