ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ដូនជី​ម្នាក់​លុតជង្គង់​អង្វរ​កងកម្លាំង​យោធា​ឲ្យ​បាញ់សម្លាប់​ខ្លួន​វិញ​ទៅ ជា​ថ្នូរ​នឹង​ការ​ឈប់​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​

ដូនជី​ម្នាក់​លុតជង្គង់​អង្វរ​កងកម្លាំង​យោធា​ឲ្យ​បាញ់សម្លាប់​ខ្លួន​វិញ​ទៅ ជា​ថ្នូរ​នឹង​ការ​ឈប់​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​

មី​យ៉ាន់​ម៉ា​៖ ខណៈ​កំពុង​លុតជង្គង់​នៅ​លើ​ដី​នៅ​ខាង​មុខ​កងកម្លាំង​យោធា​ ក្នុង​ទីក្រុង​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា ​ដូនជី Ann Rose Nu Tawng បាន​អង្វរ​ក្រុម​នគរបាល​ប្រដាប់​អាវុធ​ឲ្យ​ទុក​ជីវិត​ឲ្យ​កុមារៗ និង​យក​ជីវិត​របស់គាត់​ជំនួស​វិញ​។

ដូនជី​ម្នាក់​ដែល​ធ្លាប់បាន​លុតជង្គង់ ​នៅ​ចំពោះមុខ​នគរបាល​ប​ង្រា​ប​កុបកម្ម អំឡុង​មាន​បាតុកម្ម​មួយ​នៅ​ទីក្រុង​មី​យី​តគី​ណា​កាលពី​ថ្ងៃទី​២៨ ​ខែកុម្ភៈ ​ប្រឆាំងនឹង​រដ្ឋប្រហារ​យោធា​មី​យ៉ាន់​ម៉ា​ បាន​លុតជង្គង់​ជាថ្មីទៀត​នៅ​ចំពោះមុខ​ក្រុមមន្ត្រី​កាលពី​ថ្ងៃ​ច័ន្ទ ​ក្នុង​គោលបំណង​រារាំង​ពួកគេ​មិនឲ្យ​បង្ក្រាប​បាតុករ ​នៅ​ភាគ​ខាងជើង​ទីក្រុង​នេះ​។​ ដូនជី​រូបនេះ​បាន​ប្រាប់ AFP កាលពី​ថ្ងៃ​អង្គារថា​ “ខ្ញុំ​បាន​លុតជង្គង់​សុំ​អង្វរ​ពួកគេ​កុំឲ្យបាញ់សម្លាប់ ​និង​ធ្វើ​ទារុណ​កម្ម​ក្មេងៗ ហើយ​បាញ់សម្លាប់​ខ្ញុំ​ជំនួស​វិញ​ទៅ។​ សកម្មភាព​ដ៏​ក្លាហាន​របស់គាត់​ នៅ​ទីក្រុង​មី​យី​តគី​ណាកាលពី​ថ្ងៃ​ច័ន្ទ​បាន​កើតឡើង​ ខណៈពេលដែល​សហភាព​មី​យ៉ាន់​ម៉ា​ កំពុង​តស៊ូ​ជាមួយនឹង​ភាពវឹកវរ​ បន្ទាប់ពី​ការបណ្តេញ​មេដឹកនាំ​ស៊ីវិល លោកស្រី​ Aung San Suu Kyi ​ចេញពី​តំណែង​កាលពី​ថ្ងៃទី១ ខែកុម្ភៈ​ពី​សំណាក់​យោធា​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |