ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំស្តីពីការរឹតបន្តឹង ការអនុវត្តវិធានការចត្តាឡីស័កនៅតាមទីតាំងឯកជន ដែលជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈក្នុងរាជធានីភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំស្តីពីការរឹតបន្តឹង ការអនុវត្តវិធានការចត្តាឡីស័កនៅតាមទីតាំងឯកជន ដែលជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ រដ្ឋបាលរាជធានី បានបញ្ជាក់ថា ក្រោយការផ្ទុះឡើងជាលើកទី៣ នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប និងវិធានការសរុប ជាពិសេសបានបង្កើតគណៈបញ្ជាការស្រាល និងបង្កើនកម្លាំងយាមប្រចាំការ ២៤/២៤ម៉ោង តាមបណ្តាមន្ទីរពេទ្យព្យាបាល និងគោលដៅចត្តាឡីស័កទាំងរដ្ឋ និងឯកជន ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍នេះហើយត្រូវបានកំណត់ថាជាទីតាំងចត្តាឡីស័ក។

ជាមួយគ្នានេះ ដើម្បីជំរុញ និងគាំទ្រដល់ការអនុវត្តវិធានការចត្តាឡីស័ក ឱ្យកាន់តែមានប្រសិទ្ធភាព ផ្អែកតាម គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបើកកិច្ចប្រជុំរួមគ្នា និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រង QR Code «ទប់ស្កាត់កូវីដ Stop Covid» តាមបណ្តាអង្គភាពរដ្ឋ និង អាជីវកម្មដ្ឋានក្នុងរាជធានីភ្នំពេញ ដែលនេះគឺជាផ្នែកមួយចូលរួមបង្ការ-ទប់ស្កាត់ការរីករាលជាសកលជំងឺកូវីដ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល។

តាមរយៈយន្តការខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា បណ្តាទីតាំងឯកជនដែលជាប់ ពាក់ព័ន្ធព្រឹត្តិការណ៍ ហើយត្រូវបានកំណត់ថាជាទីតាំងចត្តាឡីស័ក ក៏ដូចជាប្រជាពលរដ្ឋខ្មែរ និងជនបរទេសដែល ត្រូវដាក់ឱ្យធ្វើបត្តាឡីស័កតាមបណ្តាគោលដៅឯកជនទាំងនោះ ភាគច្រើនលើសលុបបានអនុវត្តយ៉ាងត្រឹមត្រូវ តាមវិធាន ចត្តាឡីស័ក ប៉ុន្តែក៏នៅមានក្រុមមនុស្សពាក់ព័ន្ធមួយចំនួនតូច បានល្មើសនឹងវិធាននេះ ដោយអនុវត្ត មិនបានពេញលេញ ដូចជា គេចវេះមិនព្រម សហការជាមួយ អាជ្ញាធរមូលដ្ឋាន មិនស្តាប់តាមការណែនាំរបស់ មន្ត្រីសុខាភិបាល ធ្វេសប្រហែស និងមានបុគ្គលខ្លះបានលួច ចេញមកខាងក្រៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ដែលអាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សហគមន៍ និងសុខភាពសាធារណៈទាំងមូលចំពោះមុខ ដើម្បីរឹតបន្តឹងការអនុវត្តវិធានការចត្តាឡីស័កនៅតាមទីតាំងឯកជន ផ្តោតសំខាន់លើលំនៅឋាន ឯកជន អគារស្នាក់នៅរួម និងអាជីវកម្មដ្ឋានទាំងឡាយ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និងត្រូវ បានកំណត់ថាជាទីតាំងចត្តាឡីស័កនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការក្រើនរំលឹក និងណែនាំដូចខាងក្រោម៖

១៖ ប្រជាពលរដ្ឋខ្មែរ និងជនបរទេស ដែលត្រូវដាក់ឱ្យធ្វើចត្តាឡីស័កតាមគោលដៅឯកជនទាំងឡាយ ត្រូវនៅក្នុងផ្ទះ ឬ បន្ទប់ដាច់ដោយឡែកគ្រប់ពេលវេលាទាំងអស់ ក្នុងរយៈពេល ១៤ ថ្ងៃ គឺហាមដាច់ខាត ដើរចេញក្រៅផ្ទះ ឬ បន្ទប់ ឬ ទីកន្លែងដែលខ្លួនត្រូវធ្វើចត្តាឡីស័ក។

២៖ អនុលោមតាមអនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការថត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានកំណត់ថា “បុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬ បុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លាន ដល់ ៥លានរៀល ព្រមទាំងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន ” ។

៣៖ ប្រធានក្រុមសន្តិសុខការពារគោលដៅចត្តាឡីស័ក ក្រុមគ្រូពេទ្យប្រចាំការ អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគី ពាក់ព័ន្ធ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ គ្រប់គ្រង ឃ្លាំមើល ណែនាំ និងមានចំណាត់ការឱ្យបានទាន់ ពេលវេលា ដើម្បីធានាថាក្រុមបុគ្គលទាំងឡាយ ដែលកំពុងធ្វើចត្តាឡីស័កស្ថិតក្រោមដែនសមត្ថកិច្ច របស់ខ្លួន ពិតជាបានអនុវត្តយ៉ាងខ្ជាប់ខ្លួនតាមវិធានចត្តាឡីស័ក និងការណែនាំរបស់ក្រសួងសុខាភិបាល។

៤៖ ម្ចាស់អាជីវកម្មដ្ឋានទាំងអស់ ត្រូវដាក់កម្លាំងបុគ្គលិកប្រចាំការ សម្រាប់ត្រួតពិនិត្យដល់បុគ្គលទាំងឡាយ ដែលចូលមកក្នុងទីតាំងរបស់ខ្លួន ត្រូវស្តេន QR Code ឱ្យបានត្រឹមត្រូវ ដើម្បីបានដឹងពីស្ថានភាពពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩ របស់បុគ្គលទាំងនោះ តាមរយៈការបង្ហាញពណ៌លើអេក្រង់ទូរសព្ទក្រោយពេលស្តេនរួច (ពណ៌បៃតង លឿង ឬ ពណ៌ក្រហម) ។ ក្នុងករណីស្តេនឃើញ ពណ៌លឿងបញ្ជាក់ថាបុគ្គលនោះកំពុងស្ថិត ក្នុងការធ្វើចត្តាឡីស័ក និង ពណ៌ក្រហមបញ្ជាក់ថាបុគ្គលនោះ មានជំងឺ កូវីដ-១៩ ដូច្នេះ៖ ម្ចាស់អាជីវកម្មដ្ឋាន ត្រូវរាយការណ៍ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការ ។ ផ្ទុយទៅវិញ ប្រសិនបើម្ចាស់ អាជីវកម្មដ្ឋានណាមួយ មិនអនុវត្តតាមវិធានការខាងលើនេះ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការច្បាប់ បន្ថែមចំពោះបុគ្គល និងទីតាំងដែលមិនសហការ ដោយត្រូវដកហូតអាជ្ញាប័ណ្ណ និងបិទអាជីវកម្មទាំងស្រុង។

ទទួលបានសេចក្តីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជ អាវុធហត្ថ រាជធានីភ្នំពេញ ប្រធានមន្ទីរសុខាភិបាលរាជធានី ភ្នំពេញ ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងម្ចាស់ទីតាំងចត្តាឡីស័កឯកជន ព្រមទាំងក្រុមបុគ្គល ដែលកំពុង ធ្វើចត្តាឡីស័កទាំងឡាយ ត្រូវអនុវត្តឱ្យខាងតែបានតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ប្រកបដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |