ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

WHO មិនទាន់គាំទ្រចំពោះផែនការបង្កើត លិខិតឆ្លងដែនវ៉ាក់សាំង ដើម្បីអនុញ្ញាតការធ្វើដំណើរ ជាលក្ខណៈអន្តរជាតិនោះឡើយ

WHO មិនទាន់គាំទ្រចំពោះផែនការបង្កើត លិខិតឆ្លងដែនវ៉ាក់សាំង ដើម្បីអនុញ្ញាតការធ្វើដំណើរ ជាលក្ខណៈអន្តរជាតិនោះឡើយ

(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ បាននិយាយថា «លិខិតឆ្លងដែនវ៉ាក់សាំង COVID-19» មិនគួរត្រូវប្រើប្រាស់សម្រាប់ការធ្វើដំណើរអន្តរជាតិឡើយ ដោយសារតែមានកត្តាព្រួយបារម្ភជាច្រើន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១។

ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោកវេជ្ជបណ្ឌិត ម៉ៃខឺល រីយ៉ាន (Michael Ryan) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា កត្ដាព្រួយបារម្ភជាច្រើននេះ រួមបញ្ចូលទាំងការពិចារណា ប្រកបដោយក្រមសីលធម៌ផងដែរ ដែលវ៉ាក់សាំងប្រឆាំង COVID-19 នេះមិនទាន់មានការផ្ដល់ជូនគ្រប់គ្រាន់ នៅទូទាំងពិភពលោកឡើយ។

លោកវេជ្ជបណ្ឌិត Ryan បានថ្លែងបន្ថែមទៀតថា ប្រទេសនានាកំពុងពិចារណា លើការប្រើប្រាស់វិញ្ញាបនប័ត្រវ៉ាក់សាំង ជាលក្ខខណ្ឌសម្រាប់សម្រួលការធ្វើដំណើរ ប៉ុន្តែទីភ្នាក់ងារសុខភាពរបស់ អង្គការសហប្រជាជាតិ (UN) មួយនេះបានប្រឆាំងនឹងវា ព្រោះការចាក់វ៉ាក់សាំងប្រឆាំង COVID-19 នេះ គឺមិនមានការផ្ដល់ជូនគ្រប់គ្រាន់ និងប្រកបដោយសមធម៌ នៅជុំវិញពិភពលោកនៅឡើយ។

គួរបញ្ជាក់តាមលោក Michael Ryan ទៀតថា យុទ្ធសាស្រ្តនេះប្រហែលជាត្រូវបានចាត់ទុក ជារឿងអយុត្តិធម៌ចំពោះប្រជាជន ដែលមិនអាចទទួលការចាក់វ៉ាក់សាំងប្រឆាំង COVID-19 ដោយយោងលើហេតុផលមួយចំនួន ហើយចំពោះការតម្រូវឲ្យមាន លិខិតឆ្លងដែនវ៉ាក់សាំងគឺនឹងក្លាយជា «ភាពមិនច្បាស់លាស់ និងភាពអយុត្តិធម៌មួយ» ប្រសិនបើវាត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |