ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្ដេចតេជោ ហ៊ុន សែន សម្រេចឱ្យរដ្ឋបាលខេត្តនីមួយៗដឹកពលករពីខេត្តជាប់ព្រំដែនមកធ្វើចត្តាឡីស័កនៅក្នុងខេត្តរបស់ខ្លួន

សម្ដេចតេជោ ហ៊ុន សែន សម្រេចឱ្យរដ្ឋបាលខេត្តនីមួយៗដឹកពលករពីខេត្តជាប់ព្រំដែនមកធ្វើចត្តាឡីស័កនៅក្នុងខេត្តរបស់ខ្លួន

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃ អាចផ្លាស់កន្លែងធ្វើចត្តាឡីស័កពីខេត្តជាប់ព្រំដែន មកធ្វើចត្តាឡីស័កនៅក្នុងខេត្ត ឬស្រុកកំណើតរបស់ខ្លួនបាន តែដាច់ខាតមិនអាចគេចវេស ឬខកខានការធ្វើចត្តាឡីស័កនោះឡើយ ចំណែករដ្ឋបាលខេត្ត ដែលមានអ្នកផ្លាស់មកធ្វើចត្តាឡីស័កនោះ ត្រូវត្រួតពិនិត្យការងារនេះឱ្យបានហ្មត់ចត់។

តាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា សម្ដេចបានយល់ព្រមទាំងទៅនឹង សំណើរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានស្នើសុំផ្ទេរពលករ ដែលមានស្រុកកំណើតក្នុងខេត្តកំពង់ស្ពឺ ពីមណ្ឌលចត្តាឡីស័កនៅតាមខេត្តជាប់ព្រំដែនថៃ ផ្លាស់មកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កនៅក្នុងខេត្តរបស់ខ្លួន។

ទន្ទឹមនឹងសំណើនេះដែរ រដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានធានាអះអាងចំពោះសម្ដេចតេជោ អំពីការគ្រប់គ្រងសុវត្ថិភាពរបស់ពលករ ការផ្ដល់អាហារហូបចុក និងចំនួនពលករ ចាប់តាំងពីចំណុចចេញដំណើររហូតមកដល់មណ្ឌលចត្តាឡីស័កនៅក្នុងមូលដ្ឋានរបស់ខ្លួន។

សំណើនេះទទួលបានការគាំទ្រយ៉ាងពេញទំហឹងពី សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយសម្ដេចបានសង្កត់ធ្ងន់ថា «នេះគឺចំណុចល្អមួយ ដែលគប្បីអនុវត្តឱ្យបានត្រឹមត្រូវ ហើយប្រសិនបើរដ្ឋបាលខេត្តដទៃអាចធ្វើដូច្នេះបាន ខ្ញុំក៏នឹងអនុញ្ញាតឱ្យធ្វើ ប៉ុន្តែត្រូវធានាថាពលករដែលត្រូវផ្លាស់កន្លែងធ្វើចត្តាឡីស័កទាំងនោះ គ្មានការគេចវេសពីការធ្វើចត្តាឡីស័កជាដាច់ខាត។ ប្រសិនបើមិនអាចធានាបានទេ កុំធ្វើឱ្យសោះ»។

បើតាមសារសំឡេងរបស់សម្ដេចតេជោ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់អំពីការប្រើប្រាស់កម្លាំងយោធានៃយោធភូមិភាគ៣ ទៅដឹកជញ្ជូនពលករពីមណ្ឌលចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែនថៃ ផ្ទេរមកធ្វើចត្តាឡីស័កនៅក្នុងខេត្តរបស់ខ្លួនវិញ។

នាពេលកន្លងមក ធ្លាប់មានការភាន់ច្រឡំថា សម្ដេចតេជោសម្រេចលើកលែងការធ្វើចត្តាឡីស័ក ចំពោះពលករនៅតាមខេត្តជាប់ព្រំដែន ប៉ុន្តែសម្ដេចតេជោ បានបញ្ជាក់ហើយបញ្ជាក់ទៀតថា មិនដូចការយល់ខុសនេះនោះទេ ពោលគឺសម្ដេចតេជោមិនបានអនុញ្ញាតដូច្នេះឡើយ គឺមានតែអំពាវនាវទៅកាន់បុគ្គលសាមី ឱ្យចូលរួមធ្វើចត្តាឡីស័ក កុំមានការគេចវេស និងបានបញ្ជាទៅកាន់អាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធ ឱ្យពង្រឹងការត្រួតពិនិត្យការធ្វើចត្តាឡីស័ក ឱ្យបានតឹងរឹងថែមទៀត។ ដូច្នេះសូមកុំមានការយល់ច្រឡំតទៅទៀតឱ្យសោះ។

សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ឡើងវិញថា ចត្តាឡីស័កនៅតែធ្វើ គ្រាន់តែអាចប្ដូរទីតាំងធ្វើប៉ុណ្ណោះ ដោយពីមុនធ្វើនៅទល់ដែន ឥលូវអាចផ្លាស់មកធ្វើនៅផ្ទៃក្នុងប្រទេស (ខេត្ត-ស្រុកកំណើតរបស់សាមីខ្លួនអ្នកធ្វើចត្តាឡីស័ក) ដោយត្រូវដឹកជញ្ជូនពួកគាត់មកធ្វើចត្តាឡីស័ក នៅតាមមូលដ្ឋាននានា»។

ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានដាស់តឿនបន្ថែមថា ការដឹកជញ្ជួនផ្ទេរពលករ ដែលធ្វើចត្តាឡីនៅខេត្តជាប់ព្រំដែន គប្បីមានរថយន្តដាច់ដោយឡែកសម្រាប់ដឹកជញ្ជូនពួកគាត់ ហើយត្រូវគ្រប់គ្រងពួកគាត់តាំងពីចំណុចចេញដំណើរ រហូតមកដល់គោលដៅធ្វើចត្តាឡីស័កបន្ទាប់។ ម្យ៉ាងទៀត ត្រូវមានការផ្ដល់អាហារហូបចុកតាមផ្លូវ ក្នុងពេលធ្វើដំណើរផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |