ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទូតបារាំងប្រចាំកម្ពុជា កោតសរសើររាជរដ្ឋាភិបាល លើការគ្រប់គ្រងករណីរាតត្បាតវីរុសកូវីដ១៩ និងផ្ដល់សេវាថែទាំអ្នកជំងឺគ្រប់សញ្ជាតិ បានយ៉ាងល្អប្រសើរ

ទូតបារាំងប្រចាំកម្ពុជា កោតសរសើររាជរដ្ឋាភិបាល លើការគ្រប់គ្រងករណីរាតត្បាតវីរុសកូវីដ១៩ និងផ្ដល់សេវាថែទាំអ្នកជំងឺគ្រប់សញ្ជាតិ បានយ៉ាងល្អប្រសើរ

(ភ្នំពេញ)៖ លោកស្រី អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានគ្រប់គ្រងករណីរាតត្បាតវីរុសកូវីដ១៩ និងផ្ដល់សេវាថែទាំអ្នកជំងឺ គ្រប់សញ្ជាតិបានយ៉ាងល្អប្រសើរ។

ការថ្លែងបែបនេះ របស់លោកស្រី អេវ៉ា ង្វៀន ប៊ិញ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួងសុខាភិបាល។

ក្នុងជំនួបនោះ លោកស្រី អេវ៉ា ង្វៀន ប៊ិញ បានសម្ដែងការថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះរាជរដ្ឋាភិបាលកម្ពុជា រួមទាំងក្រសួងសុខាភិបាលកម្ពុជា និងក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ក្នុងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ជាជនជាតិបារំាង ឱ្យបានជាសះស្បើយកន្លងមកនេះ ដែលក្នុងចំណោមអ្នកជំងឺទាំង១២២នាក់ គឺ១ភាគ៣ នៃអ្នកជំងឺជាជនជាតិបារំាង។

លោកស្រី អេវ៉ា ង្វៀនប៊ិញ បានថ្លែងបន្ដថា «ពិតជាគួរឱ្យកោតសរសើរជាអណេក ចំពោះសមត្ថភាពការដាក់ផែនការការងារ និងគ្រូពេទ្យកម្ពុជា ក្នុងការព្យាបាលអ្នកជំងឺឱ្យជាសះស្បើយ ដោយគ្មានករណីស្លាប់ និងបញ្ហាអ្វីនោះឡើយ។ ពិតណាស់ ការពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ មិនមែនជាការងាយស្រួលទេព្រោះថា សម្រាប់ជនជាតិបារាំងមួយចំនួននោះ មានបញ្ហាសុខភាពស្រាប់ និងចាសជរាថែមទៀតផង ដែលមានអាយុរហូតដល់ទៅជាង៨០ឆ្នាំ ជាពិសេសក្នុងនោះ ក៏មានទារកអាយុ៤ខែផងដែរ»

លោកស្រីក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះការយកចិត្ដទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកបានបញ្ជូនក្រុមជំនាញ និងដឹកអ្នកជំងឺកូវីដ១៩ ជាជនជាតិបារំាង តាមរយៈយន្ដហោះពីក្រុងព្រះសីហនុ មកព្យាបាលនៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកស្រីក៏បានពិភាក្សាការពារបន្ថែមទៀត ពីវិធានការការពារទប់ស្កាត់ នឹងជំងឺកូវីដ១៩ បន្ដទៅទៀត ដោយលោកស្រីសង្កេតឃើញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា ហាក់បីដូចជាគ្មានការព្រួយបារម្ដចំពោះបញ្ហាកូវីដ១៩ បន្ដការការពារខ្លួន ហាក់បីដូចជាភ្លេច ។

ជាការឆ្លើយតប រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា «យើងសង្កេតឃើញហើយថា បច្ចុប្បន្ននេះ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១២២នាក់ ហើយជាសះស្បើយរហូតដល់ទៅ១២០នាក់ ដោយមិនមានករណីស្លាប់។ ដោយសារតែគ្មានករណីស្លាប់នេះហើយ ដែលបណ្ដាលឱ្យប្រជាពលរដ្ឋយើងមិនខ្លាច និងព្រួយបារម្ដនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល នៅតែបន្ដជំរុញធ្វើការអប់រំដល់ពលរដ្ឋបន្ថែមទៀត ដើម្បីឱ្យពួកគាត់បន្ដយកចិត្ដទុកដាក់ការពារខ្លួន ។

ជាមួយគ្នានោះ លោកស្រី អេវ៉ា ង្វៀន ប៊ិញ បានថ្លែងទៀតថា «យើងមិនត្រូវភ្លេចខ្លួនទេ ព្រោះរលកទី២នៃជំងឺកូវីដ១៩ នឹងអាចផ្ទុះឡើងគ្រប់ពេល ខណៈដែលយើងរកមិនទាន់ឃើញថ្នាំវ៉ាក់សាំងការពារ ។ដូច្នេះ សូម្បីតែនៅប្រទេសបារាំង បច្ចុប្បន្ននេះ ក៏នៅតែបន្ដរឹតបន្ទឹងខ្លាំងនៅឡើយ»

លោកស្រីបញ្ជាក់ថា បច្ចុប្បន្ននេះ បារាំងបាននឹងកំពុងតែអនុម័តថវិកាមួយចំនួន ដើម្បីធ្វើការសិក្សាស្រាវជ្រាវនៅកម្ពុជា លើកត្ដាផ្សេងៗខណៈសង្កេតឃើញករណីឆ្លងជំងឺកូវីដ១៩កម្ពុជា មានកម្រិតទាប៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |