ទាន់ហេតុការណ៍
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូមូលនីធិ Yellow River Delta Fund និង —————- - ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship
0

វ៉ាក់សាំង Novavax អាចនឹងត្រូវអនុម័តឆាប់ៗ វាមានប្រសិទ្ធភាព ៩៦%ប្រឆាំងវីរុសទម្រង់ធម្មតា និង ៨៦%ប្រឆាំងវីរុសបំប្លែងខ្លួនថ្មីនៅអង់គ្លេស

វ៉ាក់សាំង Novavax អាចនឹងត្រូវអនុម័តឆាប់ៗ វាមានប្រសិទ្ធភាព ៩៦%ប្រឆាំងវីរុសទម្រង់ធម្មតា និង ៨៦%ប្រឆាំងវីរុសបំប្លែងខ្លួនថ្មីនៅអង់គ្លេស

(វ៉ាស៊ីនតោន)៖ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន ណូវ៉ាវ៉ាកស៍ (Novavax) អាចនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងសហរដ្ឋអាមេរិក នៅពេលឆាប់ៗនេះ ឬអាចនៅខែឧសភា ប្រសិនបើនិយ័តករអាមេរិកអនុម័តលើទិន្នន័យ នៃការធ្វើតេស្ដនៅចក្រភពអង់គ្លេស ដែលនឹងត្រូវបិទបញ្ចប់ នៅប៉ុន្មានសប្ដាហ៍ខាងមុខ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១។

ទោះជាយ៉ាងនេះក្ដី នាយកប្រតិបត្តិក្រុមហ៊ុន Novavax លោក ស្ទែនលី អ៊ឺក (Stanley Erck) បានឱ្យដឹងថា កិច្ចចរចាជាមួយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក កំពុងធ្វើឡើងនៅឡើយ ហើយទីភ្នាក់ងារមួយនេះអាចនឹងតម្រូវឱ្យក្រុមហ៊ុន Novavax បង្ហាញនូវទិន្នន័យធ្វើតេស្ដរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក ដែលនេះអាចនឹងត្រូវការពេលបន្ថែម ០២ខែទៀត ដើម្បីបញ្ចប់ការធ្វើតេស្ដ ឬអាចនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ នៅពាក់កណ្ដាលរដូវក្ដៅឯណោះ។

គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Novavax មានប្រសិទ្ធភាព ៩៦ភាគរយនៅក្នុងការធ្វើតេស្ដនៅចក្រភពអង់គ្លេស ក្នុងការប្រឆាំងវីរុស COVID-19 ទម្រង់ធម្មតា និង ៨៦ភាគរយប្រឆាំងវីរុសបំប្លែងខ្លួនថ្មី។ វ៉ាក់សាំងក្រុមហ៊ុន Novavax គឺជាប្រភេទវ៉ាក់សាំងដែលតម្រូវឱ្យចាក់ពីរដូស ដូចគ្នាទៅវ៉ាក់សាំងអភិវឌ្ឍឡើងដោយក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna ដែរ។

បន្ថែមពីខាងលើនេះ វ៉ាក់សាំង Novavax មានភាពងាយស្រួលស្ដុកទុក និងដឹកជញ្ជូនជាងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna ហើយបើត្រូវបានអនុម័ត នោះវានឹងក្លាយជាវ៉ាក់សាំងទី ៤ ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ នៅសហរដ្ឋអាមេរិក បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech, ក្រុមហ៊ុន Moderna និងក្រុមហ៊ុន Johnson & Johnson៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |