ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សម្តេចតេជោ ហ៊ុន សែន ប្រកាសពី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣២ករណីផ្តើមចេញពីក្លិបកំសាន្ត N8

សម្តេចតេជោ ហ៊ុន សែន ប្រកាសពី ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្រោយរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៣២ករណីផ្តើមចេញពីក្លិបកំសាន្ត N8

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការឆ្លងជំងឺកូវីដ១៩ ចូលសហគមន៍ ជាលើកទី៣ ដោយសម្តេចបានប្រសិទ្ធនាមព្រឹត្តិការណ៍នេះថាជា «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» ហើយចំណុចចាប់ផ្តើម នៃការរីករាល់ដាលឆ្លងសហគមន៍នេះផ្តើមឡើងនៅក្លិប N8 ដែលមានទីតាំងស្ថិតនៅម្តុំស្តាតអូឡាំពិក។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ត្រឹមតែជាង១០ម៉ោងប៉ុណ្ណោះ ក្រសួងសុខាភិបាលបានរកឃើញការឆ្លងកូវីដ១៩ ចូលសហគមន៍ក្នុងទ្រង់ទ្រាយធំ រហូតដល់៣២ករណី ដែលជាករណីមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «មិនមានជាការលាក់បាំងទេ រឿងរ៉ាវចាប់ផ្តើមពីបងប្អូន ដែលបានទៅសុំលិខិតធ្វើតេស្តកូវីដ១៩ ដើម្បីធ្វើដំណើរចេញទៅក្រៅប្រទេស ប៉ុន្តែគាប់ជួននៅពេលនោះ ក៏បានរកឃើញមានវិជ្ជមានកូវីដ១៩។ ការចាប់ផ្តើមសង្ស័យកាលពីម្សិលមិញ ហើយយប់មិញនេះ យើងបានធ្វើតេស្តទាំងយប់ គឺមាន២៨ករណី ប៉ុន្តែអំបាញ់មិញនេះ យើងបានរកឃើញ៤ករណីផ្សេងទៀត ដូច្នេះមិនដឹងថា ការវិវត្តន៍នេះវាទៅដល់ណា? ចំណុចចាប់ផ្តើម គឺនៅក្លិប N8 ដែលនេះជាស្ថានភាពដ៏អាក្រក់សម្រាប់យើង ក្នុងពេលដែលយើងកំពុងតែធ្វើការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលនាំចូលមកពីព្រះរាជាណាចក្រថៃ និងការរីករាលដាល ពីប្រទេសវៀតណាម»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានប្រយុទ្ធប្រឆាំង និងទប់ស្កាត់បានយ៉ាងល្អ ពីការរីករាលដាលជំងឺកូវីដ១៩ ពីប្រទេសថៃ និងវៀតណាម ប៉ុន្តែបែរជាអកុសល ផ្ទុះករណីសហគមន៍នៅរាជធានីភ្នំពេញ នៅពេលនេះទៅវិញ។ ដូច្នេះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាឲ្យបងប្អូនប្រជាពលរដ្ឋ អនុវត្តន៍នូវវិធានការការពាកូវីដ១៩ ៣ការពារ និង៣កុំ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា រហូតដល់ពេលនេះក្លិប N8 និងកន្លែងមួយចំនួនទៀត ត្រូវបានបិទ ដើម្បីស្រាវជ្រាវស្វែងរកអ្នកប៉ះពាល់ មកធ្វើតេស្តរកជំងឺកូវីដ១៩នេះ។

សម្តេចតេជោបានថ្លែងទៀតថា សម្រាប់អ្នករកឃើញឆ្លងកូវីដ១៩ ថ្មីទាំង៣២នាក់នេះ ភាគច្រើនជាជនជាតិចិន។ ត្រង់ចំណុចនេះសម្តេចអំពាវនាវ កុំឲ្យមានការរើសអើង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២០កុម្ភៈ នឹងត្រូវបិទបញ្ចប់នៅអំឡុងពេល១ខែ នៅពេលប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ចូលរួមសហការ និងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |