ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

សហភាពអឺរ៉ុបសន្យាផ្តល់ថវិកា ១០០លានអឺរ៉ូ ដើម្បីជួយគាំទ្រកម្មវិធីចាក់វ៉ាក់សាំង នៅទ្វីបអាហ្វ្រិក

សហភាពអឺរ៉ុបសន្យាផ្តល់ថវិកា ១០០លានអឺរ៉ូ ដើម្បីជួយគាំទ្រកម្មវិធីចាក់វ៉ាក់សាំង នៅទ្វីបអាហ្វ្រិក

(ព្រុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) បានបានសន្យាថា សហភាពអឺរ៉ុបនឹងផ្ដល់ជំនួយមនុស្សធម៌ ១០០លានអឺរ៉ូ ឬស្មើនឹង ១២១លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នៅក្នុងតំបន់អាហ្វ្រិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសុក្រសប្ដាហ៍នេះ សហភាពអឺរ៉ុបក៏បានបញ្ជាក់ផងដែរថា មូលនិធិខាងលើ នឹងគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំង នៅក្នុងបណ្ដាប្រទេសដែលត្រូវការជាចាំបាច់ នូវជំនួយមនុស្សធម៌ និងមានប្រព័ន្ធសុខាភិបាលទន់ខ្សោយ។
ការប្រកាសខាងលើនេះ ធ្វើឡើងចំពេលសហភាពអឺរ៉ុប កំពុងត្រៀមបង្កើនការផ្ដល់ជំនួយដល់ ១ពាន់លានអឺរ៉ូសម្រាប់កម្មវិធី COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO)។ COVAX គឺជាគំនិតផ្ដួចផ្ដើមមួយ មានគោលដៅធានាឱ្យបាននូវ ការទទួលបានវ៉ាក់សាំងប្រកបដោយតម្លាភាព នៅជុំវិញពិភពលោក។

គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក គិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ មានបេក្ខភាពវ៉ាក់សាំងចំនួន ២៥១ កំពុងត្រូវបានអភិវឌ្ឍនៅជុំវិញពិភពលោក ហើយក្នុងចំណោមបេក្ខភាពវ៉ាក់សាំងទាំងនេះមាន ៧០ កំពុងស្ថិតនៅក្នុងការធ្វើតេស្ដលើមនុស្ស នៅតាមបណ្ដាប្រទេសដូចជា អាល្លឺម៉ង់ ចិន រុស្ស៊ី អង់គ្លេស និងសហរដ្ឋអាមេរិកជាដើម៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |