ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

Man City យកឈ្នះ Everton ៣-១ បន្តនាំមុខដាច់ ១០ពិន្ទុនៃកំពូលតារាង Premier League

Man City យកឈ្នះ Everton ៣-១ បន្តនាំមុខដាច់ ១០ពិន្ទុនៃកំពូលតារាង Premier League

(ក្រុងឡុងដ៍)៖ តាមរយៈជ័យជម្នះ ៣-១ ទៅលើក្រុមម្ចាស់ផ្ទះស្ករគ្រាប់ Everton បានធ្វើឲ្យ Manchester City បង្កើននាំមុខកំពូលតារាង Premier League ដាច់ ១០ពិន្ទុគិតត្រឹមសប្តាហ៍ទី២៤ ជើងទី២។

ការស៊ុតបញ្ចូលទីបានម្នាក់ ១គ្រាប់ពីសំណាក់កីឡាករ Phil Foden, Ryahd Mahrez និង Bernado Silva បានធ្វើឲ្យក្រុមដែលដឹកនាំដោយលោក Pep Guardiola បន្តរកបានជ័យជម្នះលើកទី១៧ជាប់ៗគ្នាគ្រប់កម្មវិធីប្រកួត និងមាន ៥៦ពិន្ទុឈរនៅកំពូលតារាងលីគអង់គ្លេស នៅពេលក្រុមលេខ២ បិសាចក្រហម Manchester United មានតែ ៤៦ពិន្ទុប៉ុណ្ណោះ។

កីឡាករខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Recharlison រកបានតែ ១គ្រាប់ដែលជាគ្រាប់តាមស្មើ ១-១ នៅក្រោយពេល កីឡាករវ័យក្មេងអង់គ្លេស Foden រកបានគ្រាប់នាំមុខក្នុងកីឡដ្ឋាន Goodison Park នៅរាត្រីថ្ងៃពុធ ទី១៧ ខែកុម្ភៈ ដែលជាការរបូតគ្រាប់បាល់លើកដំបូងផងដែរ (Concede) របស់ក្រុមរងជើងឯកឆ្នាំទៅ Man City គិតចាប់តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ មក។

លោក Carlo Ancelotti អ្នកចាត់ការទូទៅក្លិបស្ករគ្រាប់ Everton បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់ការប្រកួតថា «វាមិនអាចទៅរួចទេ ក្នុងការបង្អាក់ Man City ដើម្បីនាំមុខកំពូលតារាងកើនដល់ ១០ពិន្ទុនោះ ក៏ព្រោះតែពួកគេជាក្រុមដែលល្អបំផុត ពោរពេញដោយកីឡាករវ័យក្មេងៗលេងល្អ បទពិសោធ និងគ្រូបង្វឹកល្អទៀតនោះ»

Filed in: ព័ត៌មានកីឡាអន្តរជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |