ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ទីបំផុតជប៉ុនចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងនៅទីក្រុងតូក្យូ

ទីបំផុតជប៉ុនចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំងនៅទីក្រុងតូក្យូ

(តូក្យូ)៖ ប្រទេសជប៉ុននៅថ្ងៃពុធនេះបានចាប់ផ្តើមកម្មវិធី ចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដល់បុគ្គលិកសុខាភិបាលនៅទីក្រុងតូក្យូហើយ ដោយប្រើប្រាស់វ៉ាក់សាំងដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក និងអាល្លឺម៉ង់ (Pfizer-BioNTech)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

កម្មវិធីចាក់វ៉ាក់សាំងនេះ មានគោលដៅចាក់ជូនដល់បុគ្គលិកសុខាភិបាលចំនួន ៤០,០០០នាក់សម្រាប់ដូសដំបូងរបស់ពួកគេ។ ប៉ុន្តែការចាក់វ៉ាក់សាំងជូនដល់ប្រជាជនចំនួន ១២៦លាននាក់យ៉ាងឆាប់រហ័ស គឺជាអាទិភាពកំពូលសម្រាប់រដ្ឋាភិបាល របស់នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ូហ្គា យូស៉ីហ៉ីដេ (Yoshihide Suga)។

ទោះយ៉ាងណា កម្មវិធីចាក់វ៉ាក់សាំងនឹងចាប់ផ្ដើមចាក់ជូន ដល់បុគ្គលិកសុខាភិបាលប្រហែល ៣.៧លាននាក់ និងប្រជាជនចំនួន ៣៦លាននាក់ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅត្រូវបានគេរំពឹងថា នឹងចំណាយពេលមួយឆ្នាំ ហើយវាក៏មានក្ដីកង្វល់កាន់តែខ្លាំងឡើង ជុំវិញបញ្ហាកង្វះសឺរុំាងពិសេស ដែលអាចបណ្ដាលឲ្យវ៉ាក់សាំង Pfizer រាប់លានដូសនឹងត្រូវខ្ជះខ្ជាយផងដែរ។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីទិញវ៉ាក់សាំង COVID-19 សរុបចំនួន ៣១៤លានដូសពីក្រុមហ៊ុន Pfizer, AstraZeneca និង Moderna ដែលវាគ្រប់គ្រាន់សម្រាប់ផ្ដល់ការចាក់ជូន ដល់ប្រជាជនចំនួន ១៥៧លាននាក់។

បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះប្រទេសជប៉ុន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៤១៧,៧៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ៧,០១៥នាក់ និងអ្នកជាសះស្បើយ ៣៨៧,៧៤០នាក់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |