ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ប្រធានអង្គការ NATO ត្រូវការពេលវេលាដ៏ស័ក្តិសម ទើបអាចដកទ័ពចេញពីអាហ្វហ្គានីស្ថាន

ប្រធានអង្គការ NATO ត្រូវការពេលវេលាដ៏ស័ក្តិសម ទើបអាចដកទ័ពចេញពីអាហ្វហ្គានីស្ថាន

(ព្រុចសែល)៖ អគ្គលេខាធិការអង្គការ NATO លោក ចេនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) បាននិយាយថា NATO នឹងមិនដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាននោះទេ មុនពេលវេលាស័ក្តិសមមកដល់ ហើយការថ្លែងបែបនេះធ្វើឡើងមុនពេលលោក ត្រូវចូលរួមកិច្ចប្រជុំតាមវីដេអូខុនហ្វេរិន ជាមួយរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសសមាជិកប្លុកយោធាដ៏ធំមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសន្នីសីទសារព័ត៌មានមួយនាថ្ងៃចន្ទសប្ដាហ៍នេះ ប្រមុខអង្គការ NATO ខាងលើបានលើកឡើងដូច្នេះថា «ទោះបីជាគ្មានសម្ព័ន្ធមិត្តណាមួយ ចង់បន្តស្ថិតយូរនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន លើសពីភាពចាំបាច់នោះក៏ដោយ ក៏យើងមិនអាចចាកចេញ នៅមុនពេលវេលាស័ក្តិសមចូលមកដល់នោះដែរ»។ លោក Jens Stoltenberg បានបន្ថែមទៀតថា ក្រុមរដ្ឋមន្ត្រីទាំងអស់នឹងបន្តវាយតម្លៃ អំពីស្ថានភាពជាក់ស្ដែង ហើយតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសជាសមាជិក និងដៃគូរបស់អង្គការ NATO ចំនួន ៣០ប្រទេស នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំមួយ នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាដោយផ្ដោតជាសំខាន់ ទៅលើវត្តមានកងទ័ពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តកាត់បន្ថយចំនួនកងទ័ពអាមេរិក នៅអាហ្វហ្គានីស្ថានមកនៅត្រឹម ២,៥០០នាក់ កាលពីថ្ងៃមករាកន្លងទៅ ក្រោយចុះកិច្ចព្រមព្រៀងសន្តិភាព ជាមួយក្រុមតាលីបង់។

ទោះជាបែបនេះក្តី រដ្ឋបាលថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន បានសន្យាថា នឹងពិនិត្យលើកិច្ចព្រមព្រៀងនេះឡើងវិញ ខណៈមន្ទីរបញ្ចកោណចោទថា ក្រុមតាលីបង់មិនបានអនុវត្ត តាមកិច្ចព្រមព្រៀងដែលបានខ្លួនបានសន្យា ក្នុងនោះរួមមាន កាត់ផ្ដាច់ទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងការបញ្ឈប់ការវាយប្រហារ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានជាដើម៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |