ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

កីឡា​ការិនី​ខ្មែរ​-​អាមេរិក សុ​វណ្ណា​រី បង្ហើប​មហិច្ឆតា​ធំ​ក្រោយ​ផ្ដួល​កីឡា​ការិនី​កូរ៉េ​នៅ ONE

កីឡា​ការិនី​ខ្មែរ​-​អាមេរិក សុ​វណ្ណា​រី បង្ហើប​មហិច្ឆតា​ធំ​ក្រោយ​ផ្ដួល​កីឡា​ការិនី​កូរ៉េ​នៅ ONE

គុន​ចម្រុះ៖ កីឡា​ការិនី​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី បាន​បង្ហើប​បំណង​ប្រាថ្នា​ដ៏​ធំ​មួយ ក្រោយ​ផ្ដួល​កីឡា​ការិនី​កូរ៉េខាងត្បូង Choi Jeong Yun ត្រឹម​ទឹក​ទី​២ ក្នុង​ព្រឹត្តិការណ៍ ONE: UNBREAKABLE II នៅ​សិង្ហ​បុរីកាលពី​ចុង​សប្ដាហ៍​កន្លងទៅ ដោយ​នាង​ចង់​ក្លាយ​ជា​ជើងឯក​ពិភពលោក​ទម្ងន់ Flyweight ទី​១ ប្រចាំ​ស្ថាប័ន​ប្រដាល់​អន្តរជាតិ​នេះ។​

​កីឡា​ការិនី​សម្បុរ​ស្រអែម​រូប​នេះ​បាន​បញ្ជាក់​ថា ការ​ទទួល​បាន​ជ័យជម្នះ​លើ​កីឡា​ការិនី​កូរ៉េខាងត្បូង ដែល​ជា​កំណត់ត្រា​ថ្មីក្នុង​ការ​ផ្ដួល​គូប្រកួត​ត្រឹម​ទឹក​ទី​២ គឺជា​ផ្លែផ្កាដែល​កើត​ចេញ​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​រយៈ​ពេល ១​ឆ្នាំ​ពេញ​កាលពី​ឆ្នាំ​២០២០ ដែល​នាង​មិនបាន​ឡើង​ប្រកួត​ដោយសារ​កូ​វីត​–១៩ ហើយ​ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​នាង​មាន​មោទនភាព​ជា​ខ្លាំង សម្រាប់​គុន​ខ្មែរ។ ​ដោយ​ឡែក​ពាក់ព័ន្ធ​នឹង​មហិច្ឆតា​ ក្នុង​ការ​បង្ហាញខ្លួន​លើស​ង្វៀន ONE វិញត្រូវ​បាន អែម សុ​វណ្ណា​រី បញ្ជាក់​ថា គោលដៅ​របស់​នាង​ក៏​មិន​ខុស​ពី​អត្ត​ព​លិ​ក​ដទៃ​ដែរ ពោល​គឺ​ចង់​ឈ្នះ​ខ្សែក្រវាត់​ពិភពលោក ហើយ​បើ​អាច​គឺ​នាង​ចង់​ក្លាយ​ជា​ជើងឯក​ពិភពលោក​ទម្ងន់ Flyweight ទី​១ ប្រចាំ​ស្ថាប័ន​ប្រដាល់ ONE Championship ហើយ​នាង​នឹង​ព្យាយាម​បន្ថែម​ទៀត ដើម្បី​សម្រេច​ក្ដី​ស្រ​ម៉ៃ​មួយ​នេះ។

​គួរ​បញ្ជាក់​ថា អែម សុ​វណ្ណា​រី គឺជា​កូន​ខ្មែរ​កើត​នៅ​អាមេរិក ដោយ​ឪពុក​-​ម្ដាយ​របស់​នាង​សុទ្ធ​តែ​ជា​ខ្មែរ ហើយ​នាង​បាន​បង្ហាញ​សេចក្ដីសោមនស្ស​រីករាយ​ជា​ខ្លាំង ចំពោះ​ការ​មានឱកាស​បង្ហាញខ្លួន​លើ​ស​ង្វៀន​លំដាប់​ពិភពលោក  ក្នុងនាម​កីឡា​ការិនី​តំណាង​ប្រទេស​កំណើត​ឪពុក​-​ម្ដាយ​ខ្លួន។ សុ​វណ្ណា​រី មាន​ប្រវត្តិ​ប្រកួត ៥​លើក ឈ្នះ​៤ និង​ចាញ់​១ ខណៈ​ជ័យជម្នះ​របស់​នាង​សុទ្ធតែ​ផ្ដួល​គូប្រកួត​ត្រឹម​ទឹក​ទី​១ ឬ​ទឹក​ទី​២៕

Filed in: ព័ត៌មានកីឡា, ព័ត៌មានកីឡាជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |