ទាន់ហេតុការណ៍
ខេត្តកំពង់ឆ្នាំង បានបិទបញ្ចប់ការវាស់វែងក្បាលដី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធហើយ។ - ស្នាមញញឹមប្រជាជន ជាក្តីសុខរបស់ថ្នាក់ដឹកនាំគ្រប់រូប ❤️️???????? - ស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើកន្ទួត ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២៣៧.៦៧ ហិកតា (ក្បាលដីលេខ ១៦) ត្រូវបានចុះបញ្ជីជាដីរដ្ឋ។ ——————————— - សម្ដេចមហាមន្រ្តី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញចែកបណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ ៦៦៦បណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុង​ខេត្តកំពង់ឆ្នាំង។ —————- - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកកិច្ចការអាទិភាពទីមួយមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិកម្ពុជា និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជាសម្រាប់រយៈពេលយូរអង្វែង។ - កិច្ចប្រជុំលើការអនុម័តសម្រេចផ្តល់ជូនការស្នើសេវាសាធារណៈតាមប្រព័ន្ធអនឡាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ———————————————— - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធ - ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី អញ្ជើញដឹកនាំក្រុមការងាររបស់ក្រសួង ចុះធ្វើសម្រង់អត្តសញ្ញាប្រជាជនចំនួន ១៩២គ្រួសារ ដែលមានវិវាទរាំរ៉ៃ លើផ្ទៃដីទំហំប្រមាណ ៨០០ ហិកតា នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ——————— - អបអរសាទរក្រុម មីហឹរសេអ៊ូលយុំាងហ្គាន់ ដែលបានឈ្នះជើងឯកបាល់ទាត់ក្នុងសាលរាជធានីភ្នំពេញ Phnom Penh Futsal Championship - លោក សុំ មនោរម្យ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​​ រួមជាមួយតំណាងក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រាច រដ្ឋបាលខេត្តកំពត និងអាជ្ញាធរស្រុក បានចុះនាំយកជីកសិកម្មដែលជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនបងប្អូនកសិករដែលកំពុងដាំបន្លែនៅភូមិកោះផ្តៅឃុំកំពង់ត្រាចខាងលិច។
0

សមាជិក​សភា​មី​យ៉ាន់​ម៉ា​ផ្គើន​នឹង​រដ្ឋាភិបាល​យោធា​ថ្មី​ដោយ​ជម្នះ​កោះ​ប្រជុំ​សភា​ជា​និមិត្តរូប

សមាជិក​សភា​មី​យ៉ាន់​ម៉ា​ផ្គើន​នឹង​រដ្ឋាភិបាល​យោធា​ថ្មី​ដោយ​ជម្នះ​កោះ​ប្រជុំ​សភា​ជា​និមិត្តរូប

មី​យ៉ាន់​ម៉ា៖ សមាជិកសភា​មី​យ៉ាន់​ម៉ា​ប្រហែល ៧០​នាក់​បាន​ផ្គើន​នឹង​រដ្ឋាភិបាល​យោធា​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​កោះ​ប្រជុំ​សភា​ជា​និមិត្តរូបដែល​ត្រូវ​បាន​រារាំង​មិន​ឲ្យ​​បើក​ នៅ​ពេល​ដែល​ឧ​ត្ត​ម​សេនីយ៍​បាន​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​ច័ន្ទ​។​ សមាជិក​សភា​បាន​ធ្វើ​ពិធី​ស្បថ​ចូលកាន់​តំណែង​ នៅ​ឯ​បរិវេណ​ផ្ទះសំណាក់​រដ្ឋាភិបាល​ក្នុង​រដ្ឋធានី​ណៃ​ពិដោ​ ជាទី​ដែល​ពួកគេ​ប្រហែល ៤០០​នាក់​ត្រូវ​បាន​ឃុំខ្លួន​ដំបូង​ បន្ទាប់ពី​យោធា​ដណ្ដើម​កាន់កាប់​អំណាច​។​

​ស្រប​ពេល​ដែល​សមាជិក​សភា​ជាច្រើន ​បាន​ចាក​ចេញពី​បរិវេណ​នោះ​ ពួកគេ​បាន​បង្ហាញ​កំហឹង ​និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួកគេ​ក្នុង​ការ​តតាំង​នឹង​យោធា​។​ លោកស្រី Khin SoeSoe Kyi សមាជិកសភា​ជាប់​ឆ្នោត​ ចេញពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NLD) របស់​លោក​ស្រី ​Aung San Suu Kyi​ បាន​និយាយ​ថា ​“​នេះ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​របស់​ប្រជា​ពលរដ្ឋ​ទាំងមូល​”។​ យោធា​បាន​បិទ​បណ្ដាញ​សង្គម​ Facebook ចាប់ពី​យប់​ថ្ងៃ​ពុធ​ ដើម្បី​ឆ្លើយតប​នឹង​ការ​កើន​ឡើង​ការ​បះ​បោរ​ស៊ីវិល ប្រឆាំង​នឹង​ការ​ក្ដោបក្ដាប់​អំណាច​របស់​ពួកគេ​។​ បុគ្គលិក​សុខាភិបាល​បាន​ប្រកាស​ថា​ ពួក​គេ​នឹង​មិន​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល​យោធា​នោះ​ទេ ​ខណៈ​ដែល​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​យ៉ាង​ហ្គោ​ន​បាន​ធ្វើ​បាតុកម្ម ​ដោយ​បង្កើត​សំឡេង​រំខាន​ដោយ​វាយ​ចានឆ្នាំង និង​ចុច​ស៊ី​ផ្លេ​រថយន្ត​ទាំង​យប់​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |