ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ជួប​ជុំ​គ្នា​ជិត​ស្ថានទូត​​មី​យ៉ាន់​ម៉ា​ក្នុង​ក្រុង​បាងកក

ក្រុម​អ្នក​គាំទ្រ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ជួប​ជុំ​គ្នា​ជិត​ស្ថានទូត​​មី​យ៉ាន់​ម៉ា​ក្នុង​ក្រុង​បាងកក

ថៃ៖ ក្រុម​អ្នកគាំទ្រ​លោកស្រី ​Aung San Suu Kyi បាន​តវ៉ា​នៅ​ខាងក្រៅ​ស្ថានទូត​សហភាព​មី​យ៉ាន់​ម៉ា ​ក្នុង​ទីក្រុង​បាងកក​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ប្រឆាំង​នឹង​ចំណាត់​ការ​របស់​យោធា​ ក្នុង​ការ​ដណ្តើម​គ្រប់​គ្រង​ប្រទេស​មី​យ៉ាន់​ម៉ា​រយៈ​ពេល​មួយ​ឆ្នាំ​។​ ក្រុម​នេះ​បាន​បើក​ភ្លើង​ពិល​ទូរស័ព្ទ​ដៃ​របស់​ពួកគេ ​ហើយ​បាន​ច្រៀង​ចម្រៀង​ដែល​មាន​ចំណងជើង​ថា ”ធូលី​ក្នុង​ខ្យល់” ឬ (Dust in the Wind) ដែល​បាន​សម្រួល​ទំនុក​ច្រៀង​ជា​ភាសា​មី​យ៉ាន់​ម៉ា​។

មនុស្ស​មួយ​ចំនួន​តូច​ទៀត​បាន​កាន់​ផ្ទាំង​ផូស្ទ័រ​ មាន​រូបថត​របស់​មេទ័ព​ដែល​ដឹកនាំ​រដ្ឋប្រហារ​គឺ​លោក ឧត្ដមសេនីយ៍ ​Min Aung Hlaing ​និង​ពាក្យ​ថា​ “គាបសង្កត់” ព្រម​ទាំង​បាន​ដុត​ផ្ទាំង​ផូ​ស្ទ័​រ​នោះ​ចោល​ទៀត​ផង​។​ ក្រុម​អ្នក​តវ៉ា​ដែល​ភាគច្រើន​ ជា​ពលករ​ចំណាក​ស្រុក​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ​បាន​ធ្វើ​បាតុ​កម្ម​ទ្រង់ទ្រាយ​តូច​ៗ​ជាច្រើនក្នុង​ទីក្រុង​បាងកក ​នៅ​សប្ដាហ៍​នេះ​នៅ​ខាងក្រៅ​ស្ថានទូត ​និង​នៅ​មុខ​ការិយាល័យ​អង្គការសហប្រជាជាតិ​ ក្នុង​រដ្ឋធានី​របស់​ប្រទេស​ថៃ​។​ យោធា​មី​យ៉ាន់​ម៉ា​បាន​ដណ្ដើម​អំណាច​ភ្លាមៗ ​មុន​ពេល​បើក​សម័យប្រជុំ​សភា​ថ្មី​មួយ ​កាលពី​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |