ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ខណៈដែលវ៉ាក់សាំងជាជំនួយរបស់ចិត្តនឹងត្រូវមកដល់កម្ពុជានៅចុងសប្តាហ៍នេះ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រង ការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ១៩ ខណៈដែលវ៉ាក់សាំងជាជំនួយរបស់ចិត្តនឹងត្រូវមកដល់កម្ពុជានៅចុងសប្តាហ៍នេះ

(ភ្នំពេញ)៖ ក្រុមការងារនេះមានលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាប្រធាន, លោកស្រី យក់ សម្បត្តិ និងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអនុប្រធាន។ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និង លោក ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏ជាអនុប្រធានផងដែរ។

ជាមួយគ្នានេះ មានមន្ត្រីមកពីក្រសួងពាក់ព័ន្ធចំនួន ១២រូបផ្សេងទៀត ជាសមាជិក និងជាលេខាធិការ។
ក្រុមការងារអន្តរក្រសួងនេះមានតួនាទីដូចខាងក្រោម៖
– អនុវត្តការងារជាជំហានៗ តាមផែនការលទ្ធកម្ម ដែលបានសម្រេចដោយក្រុមការងារអន្តរក្រសួងទទួលបន្ទុកការចរចា និងការពិគ្រោះយោបល់ទិញវ៉ាក់សាំងកូវីដ១៩ ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
– ត្រួតពិនិត្យលក្ខខណៈបច្ចេកទេសរបស់វ៉ាក់សាំងកូវីដ១៩ នៅពេលមកដល់ឃ្លាំងឱសថកណ្តាល ការថែរក្សាទុក ការបែងចែក និងការដឹកជញ្ជូន
– សម្របសម្រួលជាមួយវិស័យឯកជនក្នុងការថែរក្សា និងដឹកជញ្ជូនវ៉ាក់សាំងកូវីដ១៩
– អនុវត្តពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ផែនការជាតិស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ និងគោលការណ៍ណែនាំប្រតិបត្តិសម្រាប់យុទ្ធនាការផ្តល់ថ្នាំបង្ការកូវីដ១៩
– សម្របសម្រួលការគ្រប់គ្រង តាមដាន អនុវត្តយុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ១៩
– គ្រប់គ្រង និងតាមដានលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩
– សម្របសម្រួលការងារអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងនៃការចាក់វ៉ាក់សាំងកូវីដ១៩
– រៀបចំចាត់ចែងការចាក់វ៉ាក់សាំងកូវីដ១៩ ដោយបុគ្គលិកសុខាភិបាល ទៅតាមលំដាប់ក្រុមគោលដៅ និងទីកន្លែងដែលបានកំណត់តាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩
– ធ្វើការចុះឈ្មោះតាមប្រព័ន្ធអេឡិចត្រូនិក និងអនុវត្តប្រព័ន្ធវ៉ាក់សាំងឆ្លាត
– គ្រប់គ្រង និងដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង ដូចជាផលប៉ះពាល់អវិជ្ជមានជាដើម
– ធ្វើរបាយការណ៍អំពីលទ្ធផលការងារ ព្រមទាំងគោរពសុំគោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់លើវិធានការចាំបាច់នានាពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩។
យោងតាមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន បានឱ្យដឹងថា វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ប្រមាណ ៦០ម៉ឺនដូស ក្នុងចំណោម១លានដូស នឹងមកដល់ប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា កម្ពុជាមានលទ្ធភាពទទួលវ៉ាក់សាំងកូវីដ១៩ រហូតដល់ ២០លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋជាង ១០លាននាក់។ ក្នុងវ៉ាក់សាំងប្រមាណ ១១លានដូស គឺជាជំនួយរបស់ចិន, ខូវ៉ាក់ និងប្រទេសអូស្ត្រាលី៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |