ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

ឧត្ដមសេនីយ៍​ឯក ស ថេត ជំរុញ​ឱ្យ​កម្លាំង​នគរបាល​ទាំងអស់ ​ពង្រឹង​សន្តិសុខ​ក្នុង​ឱកាស​ចូលឆ្នាំ​ចិន​

ឧត្ដមសេនីយ៍​ឯក ស ថេត ជំរុញ​ឱ្យ​កម្លាំង​នគរបាល​ទាំងអស់ ​ពង្រឹង​សន្តិសុខ​ក្នុង​ឱកាស​ចូលឆ្នាំ​ចិន​

ភ្នំពេញ៖ ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន ជំរុញ​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវ​ពង្រឹង​សន្តិសុខ ការពារ​ថែរក្សា​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ ក្នុង​បុណ្យចូលឆ្នាំ​ប្រពៃណី​ជនជាតិ​ចិន​-​វៀតណាម នៅ​ពេល​ខាងមុខនេះ និង​ត្រូវ​ចាត់វិធានការ ​ចំពោះ​ក្មេង​ទំនើង​ដែល​បង្ក​អសន្តិសុខ ដោយ​មិន​ត្រូវ​លើកលែង​ថា ក្មេង​នោះ​ជា​កូន​អ្នក​តូច​ឬ​អ្នកធំ​នោះឡើយ​។​

​ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក ស ថេត បាន​លើក​ឡើងថា ត្រូវ​ធានា​ឱ្យ​បាន​នូវ​សុខ​សុវត្ថិភាព​គ្រប់គ្រាន់​ទាំង​អាយុជីវិត និង​ទ្រព្យសម្បត្តិ​ជូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​កម្សាន្ត​សប្បាយរីករាយ​នា​គ្រានោះ ហើយ​ក្នុងនោះ ​អនុវត្ត​វិធានការ​ស្រាវជ្រាវ​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ចេញ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​ត្រៀម​អន្តរាគមន៍​ទៅលើ​ប​បញ្ហា​អគ្គីភ័យ ដែល​នឹង​កើតឡើង​ដោយ​ប្រការ​ណាមួយ​នោះ​។​

​ការ​លើកឡើង​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រូប​នេះ គឺ​បាន​ធ្វើ​ឡើង​នៅក្នុង​ពី​ធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​ដំឡើង​ឋានន្តរសក្ដិ ​ជូន​មន្ត្រីនគរបាល​ជាតិ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២១៧​រូប នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ដោយមាន​ការចូលរួម​ជា​គណៈអធិបតី​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហុក ថាវ​ណ្ណ អនុប្រធាននាយកដ្ឋាន​បុគ្គលិក ដែល​តំណាង​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ែន វិបុល អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​។​​​

​ឧត្ដមសេនីយ៍​ឯក​ ស ថេត បាន​លើកឡើង​ទៀតថា ក្នុងនាម​យើង​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ចំពោះ​ក្មេង​ទំនើង ដែល​ដុត​ប៉ាវ​ឬ​ជិះ​ម៉ូតូ​បង្ក​សំឡេង​លើស​កម្រិត​រំខាន​ ដល់​ប្រជាពលរដ្ឋ និង​បង្ក​ប៉ះពាល់​សណ្ដាប់ធ្នាប់​សុវត្ថិភាព​សង្គម ហើយ​ការអនុវត្ត​ចំពោះ​ក្មេង​ទំនើង​ត្រូវ​ធ្វើ​ឱ្យបាន​ម៉ឺងម៉ាត់​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​​តាមច្បាប់​ចរាចរណ៍​ផ្លូវគោក​មិន​ត្រូវ​យោគយល់​ក្មេង​ទំនើង​បង្ក​ទាំងនោះ​ជា​កូន​អ្នកមាន អ្នកតូច រឺ​អ្នកធំ​ណា​នោះឡើយ​។​

​សូម​បញ្ជាក់ថា ​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បានប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​ដំឡើង​ឋានន្តរសក្ដិ​សរុប​២១៧ ដោយ​ក្នុងនោះ ​ប្រកាស​មុខតំណែង​៨៦​រូប​និង​តំឡើង​ឋានន្តរសក្តិ​១៣១​រូប​។ ប្រកាស​តែងតាំង​និង​ប្រគល់​ភារកិច្ច​លោក​ស្នងការរង​ ០៥​រូប​,​ថ្នាក់​នាយរង​ការិយាល័យ​ជំនាញ ​២៦​រូប​,​ថ្នាក់​អធិការរង​ ៣១​រូប ,​ថ្នាក់​នាយ​ផ្នែក​ការិយាល័យ​ជំនាញ​និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំនួន​១៨​រូប និង​ថ្នាក់​នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​០៥​រូប​ និង​បាន​ប្រកាស​ដំឡើង​ឋានន្តរសក្ដិ​ថ្នាក់​វរសេនីយ៍ឯក​០៥​រូប​,​ថ្នាក់​វរសេនីយ៍ទោ ​៤៨​រូប​និង​ថ្នាក់​វរសេនីយ៍ត្រី ​៧៧​រូប​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |