ទាន់ហេតុការណ៍
សូមអញ្ជើញអតិថិជនរបស់ គម្រោងសហគមន៍សួនដំណាំគ្រួសារសម្បូរសប្បាយ ស្ថិតនៅភូមិព្រៃក្តួច ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចពិគ្រោះយោបល់លើកទី៣ លើការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងការគ្រប់គ្រងនគរូបនីយកម្ម និងសំណង់ ក្នុងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គរ —————————- - យេីងតែងតែជួបជុំគ្នាជាប្រចាំដើម្បីពង្រឹងរបៀបរបបការងារ​ និងរចនាសម្ព័ន្ធរបស់យេីង - យុវជនគណបក្សថ្នាក់កណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការគ្រប់គ្រងដធ្លី និងការបង្កើតរិយាកាសគ្មានវិវាទនៅកម្ពុជា - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៥ ៦២៤បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៩ភូមិ ក្នុងភូមិសាស្ត្រស្រុកអង្គស្នួលខេត្តកណ្តាល - ក្រសួង​ដែនដី​នគរូបនីយកម្ម​និងសំណង់​បានសម្របសម្រួលឱ្យភាគីម្ចាស់បុរី ម្ចាស់ដី និងអតិថិជនរបស់បុរី MC Villa គម្រោងទី២ ដែលមានទីតាំងស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បានជួបជាមួយខាងធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) - បណ្ណកម្មសិទ្ធចំនួន ១ ៧៧៣បណ្ណ ត្រូវបានប្រគល់ជូនបងប្អូនអ្នកស្រុកតាំងគោក - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមសមរភូមិថ្មីមួយទៀត គឺការរៀបចំលំហសាធារណៈ និងលំហបៃតង ដើម្បីកសាង និងកែប្រែផ្នត់គំនិតថ្មីរបស់មនុស្ស ស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ដែលផ្តោតការយកចិត្តទុកដាក់គិតគូរលើធនធានមនុស្ស ការងារ គុណភាពជីវិត សុខភាព និងចរិយាមារយាទ ដើម្បីបើកទំព័រថ្មីសម្រាប់កម្ពុជា - ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំកម្មវិធីអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា នៅសាលាមត្តេយ្យវត្តកោះ ក្នុងគោលបំណងជំរុញការយកចិត្តទុកដាក់ចំពោះកុមារឱ្យកាន់តែខ្លាំង តាមរយៈការផ្តល់នូវអាហារូបត្ថម្ភប្រកបដោយជីវជាតិសម្រាប់កុមារ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអញ្ជើញអតិថិជនរបស់ បុរី វី អាយ ភី ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ម៉ឺនត្រា ខណ្ឌដង្កោ រាជធានីភ្នំពេញ
0

សហរដ្ឋ​អាមេរិក​គំរាម​ដាក់​ទណ្ឌកម្ម​លើ​ការ​ឃុំខ្លួន​លោកស្រី​ Suu Kyi ក្នុង​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​

សហរដ្ឋ​អាមេរិក​គំរាម​ដាក់​ទណ្ឌកម្ម​លើ​ការ​ឃុំខ្លួន​លោកស្រី​ Suu Kyi ក្នុង​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​

អាមេរិក៖ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Joe Biden បាន​គំរាម​ដាក់ទណ្ឌកម្ម​ឡើងវិញ​នៅ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ​បន្ទាប់ពី​យោធា​របស់​ប្រទេស​នេះ​ បាន​ដណ្ដើម​ក្ដោប​ក្ដាប់​អំណាច​។​ កងទ័ព​មី​យ៉ាន់​ម៉ា​បាន​ឃុំខ្លួន​លោកស្រី​ Aung San Suu Kyi និង​មេដឹកនាំ​ជាប់ឆ្នោត​ផ្សេង​ទៀត ​ដោយ​ចោទប្រកាន់​គណបក្ស​លោកស្រី​ថា​ បាន​លួច​បន្លំ​សន្លឹកឆ្នោត​ជុំវិញ​ការ​បោះ​ឆ្នោត ​ដែល​បាន​ឈ្នះ​សំឡេង​ដ៏​ច្រើន​លើស​លុប​កាល​ពី​ពេល​ថ្មីៗ​នេះ​។

​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ លោក Biden បាន​និយាយ​ថា​ “កងកម្លាំង​មិន​គួរ​ស្វែងរក​ការ​ផ្ដួល​រំលំ​ឆន្ទៈ​របស់​ប្រជាជន​ ឬ​ប៉ុនប៉ង​លុបបំបាត់​លទ្ធផល​នៃ​ការបោះឆ្នោត​ ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បាន​នោះ​ទេ​”។​ ​អង្គការសហប្រជាជាតិ​ និង​ចក្រភព​អង់គ្លេស ​ក៏បាន​ថ្កោលទោស​ការ​ធ្វើ​រដ្ឋប្រហារ​នេះ​ដែរ​។​ សហរដ្ឋ​អាមេរិក​បាន​ដក​ទណ្ឌកម្ម​ក្នុង​រយៈ​ពេល ១ទសវត្សរ៍​ចុង​ក្រោយនេះ​ នៅ​ពេល​ដែល​ប្រទេស​មី​យ៉ាន់​ម៉ា​ បាន​ឈាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​។ លោក Biden បាន​និយាយ​ថា ​រឿង​នេះ​នឹង​ត្រូវ​ពិនិត្យ​ឡើង​វិញ​ជាបន្ទាន់ ដោយ​បន្ថែម​ថា​ “សហរដ្ឋអាមេរិក​នឹង​តតាំង​ដើម្បី​ប្រជាធិបតេយ្យ​នៅ​គ្រប់​ទីកន្លែង​ ដែល​កំពុង​រង​ការវាយប្រហារ​”៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |